ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា ដឹកនាំបើកយុទ្ធនាការទ្រង់ទ្រាយធំ ចលនាចាក់ប៉េតុងបំបាត់សំបុកមាន់ លើកំណាត់ផ្លូវ ក្នុងទីប្រជុំផ្សារបត់រំដួល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំយុទ្ធនាការជួសជុល និងថែទាំផ្លូវជនបទ ដោយចាក់បេតុងបំពេញគំហុក និងបំបាត់សំបុកមាន់ លើកំណាត់ផ្លូវពីផ្សារបត់រំដួលទៅបឹងព្រះពន្លាជ័យ ក្នុងស្រុកតាលោសែនជ័យ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។


សកម្មភាពថ្នាក់ដឹកនាំ
វិវាទដីធ្លីរវាងគ្រួសារកងទ័ព និងដីរដ្ឋនៅក្រុងពោធិ៍សាត់ ត្រូវបានដោះស្រាយបញ្ចប់ដោយជោគជ័យក្រោមយន្តការ ឈ្នះ ឈ្នះ
វិវាទដីធ្លីរវាងគ្រួសារកងទ័ព និងដីរដ្ឋក្នុងក្រុងពោធិ៍សាត់ ដែលប៉ះពាល់ដល់ការអភិវឌ្ឍន៍ក្រុង ត្រូវបានដោះស្រាយបញ្ចប់ដោយជោគជ័យ ក្រោមយន្តការ ឈ្នះ ឈ្នះ តាមរយៈការដោះដូរយ៉ាងសមប្រកប។ កិច្ចសម្របសម្រួលនេះ ដឹកនាំដោយ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្ត ។


សកម្មភាពថ្នាក់ដឹកនាំ
គិតមកដល់ពេលនេះ ស្ថានភាពអាកាសធាតុបានអំណោយផល និងអាចមានទឹកគ្រប់គ្រាន់សម្រាប់អន្តរាគមន៍សង្គ្រោះដំណាំស្រូវរដូវវស្សាដែលរងផលប៉ះពាល់
អភិបាលខេត្តពោធិ៍សាត់បានជូនដំណឹងថា មានទឹកគ្រប់គ្រាន់សម្រាប់សង្គ្រោះដំណាំស្រូវរដូវវស្សា។ ចំពោះស្រូវដែលខូចខាតទាំងស្រុង ប្រជាពលរដ្ឋត្រូវសហការជាមួយអាជ្ញាធរ និងមន្ត្រីជំនាញ ដើម្បីវាយតម្លៃការខូចខាត និងស្នើសុំស្រូវពូជពីរាជរដ្ឋាភិបាល សម្រាប់ស្តារការដាំដុះឡើងវិញឱ្យបានទាន់ពេល។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តពោធិ៍សាត់ ដឹកនាំមន្ទីរជំនាញចុះត្រួតពិនិត្យ និងបញ្ជារទឹកនៅសំណង់កាត់ស្ទឹងដំណាក់អំពិល ក្នុងខេត្តពោធិ៍សាត់
អាជ្ញាធរបានបើកទ្វារទឹកទំនប់ដំណាក់អំពិលទម្លាក់ទៅស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ ខណៈ ស្រុកបាកាន ត្រូវទទួលបាអាទិភាពខ្ពស់ក្នុងការបញ្ជូនទឹកទៅកាន់តំបន់ខ្វះខាត ។ មន្ទីរជំនាញក៏បានអំពាវនាវដល់កសិករទាំងអស់ ឱ្យប្រើប្រាស់ទឹកដោយ សន្សំសំចៃ យោគយល់ និងចែករំលេកគ្នាដោយសមធម៌។


សកម្មភាពថ្នាក់ដឹកនាំ
សំណេររបស់ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី ៣០.០៧.២០២៦
ឯកឧត្តមបានបញ្ជាក់ថា រាល់ការខូចខាតទាំងស្រុងសូមសហការជាមួយអាជ្ញាធរដើម្បីស្នើសុំស្រូវពូជពីរាជរដ្ឋាភិបាលដើម្បីបង្កបង្កើនស្តាឡើងវិញ ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ដឹកនាំកិច្ចប្រជុំបន្ទាន់សង្គ្រោះស្រូវវស្សាជាង ២៩,០០០ហិកតា ដែលកំពុងប្រឈមនឹងគ្រោះរាំងស្ងួតក្នុងស្រុកបាកាន
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំនៅសាលាស្រុកបាកាន ដើម្បីរៀបចំផែនការអន្តរាគមន៍សង្គ្រោះស្រូវវស្សាដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តពោធិ៍សាត់ ដឹកនាំចលនាចាក់ប៉េតុងបំពេញគំហុក ផ្លូវលេខ១៥៤D ស្រុកបាកាន ដោយជំរុញឱ្យអាជ្ញាធរមូលដ្ឋានកុំពឹងផ្អែកតែថវិកាថ្នាក់ជាតិ
អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំកម្លាំងអាជ្ញាធរចុះអន្តរាគមន៍ចាក់ប៉េតុងស្តារកំណាត់ផ្លូវលេខ១៥៤D នៅស្រុកបាកាន ដែលខូចខាត ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ ដោយជំរុញឱ្យអាជ្ញាធរមូលដ្ឋានគ្រប់ក្រុង-ស្រុក ចេះម្ចាស់ការដោះស្រាយបញ្ហាដោយមិនចាំបាច់រង់ចាំថវិកាថ្នាក់ជាតិ។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ នាំយកទៀនព្រះវស្សា និងទេយ្យទានដ៏ច្រើនសន្ធឹកសន្ធាប់ ប្រគេនដល់វត្តចំនួន២៣ ក្នុងស្មារតីគោរពបូជា និងឧទ្ទិសកុសលជូនវីរយុទ្ធជនការពារជាតិ
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ រួមជាមួយ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងសមាជិកាសមាគមនារី ប្រគេនទៀនព្រះវស្សា អង្ករ បច្ច័យ និងទេយ្យទានដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ២៣វត្ត ក្នុងក្រុងពោធិ៍សាត់។ ពិធីនេះប្រារព្ធឡើងនៅសាលាខេត្ត ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនា ឧទ្ទិសកុសលជូនបុព្វការីជន និងវីរយុទ្ធជនការពារជាតិ ព្រមទាំងបួងសួងសេចក្តីសុខសុវត្ថិភាពជូនកងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែន។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យ និងអន្តរាគមន៍បន្ទាន់ការសង្គ្រោះស្រូវរដូវវស្សាជូនពលរដ្ឋចំនួន ៥ឃុំ ក្នុងស្រុកបាកាន
អភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យ និងដឹកនាំកិច្ចអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរដូវវស្សាជាបន្ទាន់ ជូនប្រជាពលរដ្ឋប៉ែកខាងក្រោមចំនួន ៥ឃុំ ក្នុងស្រុកបាកាន។ ការចុះផ្ទាល់នេះ គឺដើម្បីធានាប្រើប្រាស់មធ្យោបាយសរុបជួយសង្គ្រោះដំណាំស្រូវរបស់ប្រជាកសិករឱ្យបានទាន់ពេលវេលា និងការពារកុំឱ្យមានការខូចខាត។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលរងខេត្តពោធិ៍សាត់ អញ្ជើញបើកកម្មវិធីប្រឡងទន្ទេញគម្ពីរអាល់គួរអាន និងចំណេះដឹងឥស្លាម ប្រចាំឆ្នាំ២០២៦
លោក ពៅ ពិសិដ្ឋ អភិបាលរង តំណាងឯកឧត្តម ខូយ រីដា អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រឡងទន្ទេញគម្ពីរអាល់គួរអាន និងចំណេះដឹងឥស្លាម ប្រចាំឆ្នាំ២០២៦ នៅវិហារឥស្លាមណូរូស្សាឡាម ស្រុកភ្នំក្រវាញ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តពោធិ៍សាត់ អញ្ចើញចុះត្រួតពិនិត្យស្ថានភាពទឹក នៅស្រុកបាកានក្នុងចំណោមស្រុក ក្រុងទាំង៧
ឯកឧត្តម ខូយ រីដា បានដឹកនាំក្រុងការងារចុះត្រួតពិនិត្យស្ថានភាពទឹកផ្ទាល់ នៅតាមភូមិសាស្ត្រស្រុកបាកាន ដែលកំពុងជួបប្រទះបញ្ហាប្រឈមនឹងគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរ ទៅដល់ស្រូវរបស់ប្រជាពលរដ្ឋអស់ជាច្រើនហិកតា។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តពោធិ៍សាត់ចុះអន្តរាគមន៍បញ្ជូនទឹកសង្គ្រោះស្រូវស្រែប្រជាពលរដ្ឋនៅស្រុកបាកាន
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យ និងបញ្ជាផ្ទាល់លើការងារអន្តរាគមន៍បញ្ជូនទឹកសង្គ្រោះស្រូវស្រែប្រជាពលរដ្ឋដែលខ្វះទឹកស្រោចស្រព ក្នុងស្រុកបាកាន។ ឯកឧត្តមបានដាក់បទបញ្ជាឱ្យអាជ្ញាធរមូលដ្ឋានតាមដានស្ថានភាពទឹក និងបែងចែកទឹកឱ្យបានស្មើភាពគ្នា ដើម្បីជួយសង្គ្រោះស្រែប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។


សកម្មភាពថ្នាក់ដឹកនាំ
ពិធីប្រគល់ និងទទួលឧបករណ៍វេជ្ជសាស្ត្រ ជូនមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តពោធិ៍សាត់
IAEA បានផ្តល់ឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍រាវរកសារធាតុវិទ្យុសកម្ម តម្លៃប្រហែល ៣៥ម៉ឺនដុល្លារអាមេរិក ជូនមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ ដើម្បីលើកកម្ពស់សេវាសុខាភិបាល និងសុវត្ថិភាពវិទ្យុសកម្ម។

