
ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ នាំយកទៀនព្រះវស្សា និងទេយ្យទានដ៏ច្រើនសន្ធឹកសន្ធាប់ ប្រគេនដល់វត្តចំនួន២៣ ក្នុងស្មារតីគោរពបូជា និងឧទ្ទិសកុសលជូនវីរយុទ្ធជនការពារជាតិ
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ រួមជាមួយ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងសមាជិកាសមាគមនារី ប្រគេនទៀនព្រះវស្សា អង្ករ បច្ច័យ និងទេយ្យទានដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ២៣វត្ត ក្នុងក្រុងពោធិ៍សាត់។ ពិធីនេះប្រារព្ធឡើងនៅសាលាខេត្ត ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនា ឧទ្ទិសកុសលជូនបុព្វការីជន និងវីរយុទ្ធជនការពារជាតិ ព្រមទាំងបួងសួងសេចក្តីសុខសុវត្ថិភាពជូនកងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែន។










