ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទខេត្តពោធិ៍សាត់ ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មសម្ដេចម៉ែគម្រប់៩០យាងចូល៩១ព្រះវស្សា នៅវត្តបាកាន
ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ហៀម ឃួន អនុប្រធានអចិន្ត្រៃយ៍ តំណាងឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតី ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលបានប្រារព្វធ្វើនៅវត្តបាកាន ស្រុកបាកាន ខេត្តពោធិ៍សាត់។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំផែនការការពារ ធានាសន្តិសុខសណ្ដាប់ធ្នាប់ជាអចិន្ត្រៃយ៍ជូនថ្នាក់ដឹកនាំនៃកម្ពុជា
លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំផែនការការពារ ធានាសន្តិសុខសណ្ដាប់ធ្នាប់ជាអចិន្ត្រៃយ៍ ជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនិងជាប្រធានព្រឹទ្ធសភា, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងក្រុមគ្រួសាររបស់សម្ដេច ដែលនឹងធ្វើដំណើរឆ្លងកាត់ភូមិសាស្ត្រខេត្តពោធិ៍សាត់ ហៅកាត់ថា(ផែនការ P213)។


សកម្មភាពថ្នាក់ដឹកនាំ
ប្រជុំពិភាក្សាតាមដានវឌ្ឍនភាពការងារ ប្រតិបត្តិការបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scams Online) ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចូលរួមកិច្ចប្រជុំពិភាក្សាតាមដានវឌ្ឍនភាពការងារ ប្រតិបត្តិការបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scams Online) ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ជាមួយឯកឧត្តម ឌួង ឧត្តម សមាជិកលេខាធិការដ្ឋាន គ.ប.អ.ប និងជាប្រធានក្រុមការងារចម្រុះទី៣ តាមប្រព័ន្ធវីដេអូនិម្មិត Zoom នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំថ្មកែវ ជាន់ទី២ ៕


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)
ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធវីដេអូហ៊្សូម នៅសាលប្រជុំថ្មកែវ ជាន់ទី២ សាលាខេត្តពោធិ៍សាត់ ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ៕


សកម្មភាពថ្នាក់ដឹកនាំ
ខេត្តពោធិ៍សាត់ ប្រារព្ធខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ និងទិវាកុមារកម្ពុជា ក្រោមស្មារតីលើកកម្ពស់សុខុមាលភាព និងអនាគតកុមារ
ពិធីខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា ក្រោមប្រធានបទ «ប្តេជ្ញាលុបបំបាត់ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីកសាងភាពធន និងការងារសមរម្យ» និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក រុន សារី អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។


សកម្មភាពថ្នាក់ដឹកនាំ
ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ខេត្តពោធិ៍សាត់
វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ប្រារព្ធទិវាជាតិ TVET លើកទី៩ ក្រោមប្រធានបទ «ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល»
យុវជនពោធិ៍សាត់កុំខកខាន! ជំនាញ TVET គឺជាសោរទ្វារបើកផ្លូវទៅកាន់ការងារ និងប្រាក់ចំណូលសមរម្យ។


សកម្មភាពថ្នាក់ដឹកនាំ
ការកសាងអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល តាមរយៈប្រព័ន្ធ Zoom
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចូលរួមជាវាគ្មិនក្នុង"សិក្ខាសាលាចែករំលែកបទពិសោធន៍នៃការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន ក្នុងការកសាងអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល" ស្ថិតក្រោមអធិបតីភាព ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ តាមរយៈប្រព័ន្ធអនឡាញ នៅសាលប្រជុំថ្មកែវ សាលាខេត្តពោធិ៍សាត់ ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកហាត់ការ គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា
លោក ហេង សុភាណា និងលោក ញឹក បានខេង អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃចន្ទ ១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកហាត់ការ គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅបរិវេណសាលាខេត្ត។


សកម្មភាពថ្នាក់ដឹកនាំ
តំណាងរាស្ត្រខេត្តពោធិ៍សាត់ផ្សព្វផ្សាយច្បាប់កាតព្វកិច្ចយោធា និងច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ឯកឧត្តម ស៊ុយ សែម រួមជាមួយឯកឧត្តម ទី ថានី និងឯកឧត្តម កែវ វីរៈ បានជួបសំណេះសំណាលជាមួយមន្ត្រីរាជការ តំណាងប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានជាង ៣០០ នាក់ នៅឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីសាកសួរសុខទុក្ខ ស្តាប់បញ្ហាប្រឈម សំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋ។


សកម្មភាពថ្នាក់ដឹកនាំ
អ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ ចុះជួបសំណេះសំណាល និងផ្សព្វផ្សាយច្បាប់សំខាន់ៗជូនប្រជាពលរដ្ឋឃុំអូរសោម ស្រុកវាលវែង
ក្នុងជំនួបនេះ ឯកឧត្តម ស៊ុយ សែម បានលើកឡើងថា ការជួបប្រជាពលរដ្ឋគឺដើម្បីស្តាប់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរនានានៅមូលដ្ឋាន ដើម្បីរាយការណ៍ និងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ។ ឯកឧត្តមក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន មណ្ឌលសុខភាព និងសាលារៀន បន្តផ្តល់សេវាសាធារណៈប្រកបដោយល្បឿន ប្រសិទ្ធភាព និងតម្លាភាព។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្ត អាជ្ញាធរអគ្គិសនីកម្ពុជា បានបន្តពង្រីកសមិទ្ធផលភ្លើងសូឡា និងយុទ្ធនាការដាំដើមឈើក្ងោកតាមដងផ្លូវ
ឯកឧត្តម ខូយ រីដា (អភិបាលខេត្តពោធិ៍សាត់) និងឯកឧត្តម យឹម វិសិដ្ឋ (ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា) បានដឹកនាំមន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋ ធ្វើសកម្មភាពសំខាន់ៗចំនួន ៣ ក្នុងខេត្តពោធិ៍សាត់៖
១. ការងារហេដ្ឋារចនាសម្ព័ន្ធ៖ ដាំដើមឈើក្ងោក និងដាក់បង្គោលភ្លើងសូឡា តាមបណ្តោយផ្លូវលេខ ១៥៥ ចម្ងាយជាង ៣៤ គីឡូម៉ែត្រ ពីក្រុងពោធិ៍សាត់ ទៅស្រុកភ្នំក្រវាញ។
២. ការងារសង្គមកិច្ច៖ ចុះសំណេះសំណាលជាមួយអាជីវករផ្សារលាច ព្រមទាំងចែកសាច់គោ និងសាច់ជ្រូកជូនប្រជាពលរដ្ឋ និងអ្នករត់ម៉ូតូឌុប។
៣. វិស័យអប់រំ៖ ចុះពិនិត្យការកែលម្អបរិស្ថានសិក្សានៅ «អនុវិទ្យាល័យសម្តេចឪ សម្តេចម៉ែ» ដើម្បីលើកកម្ពស់គុណភាពអប់រំ។


សកម្មភាពថ្នាក់ដឹកនាំ
សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ចុះជួបសំណេះសំណាលនិងនាំយកអំណោយជូនដល់ប្រជាជនចំនួន៥៩គ្រួសារ
ថ្នាក់ដឹកនាំបានចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្ត្រីមេម៉ាយ ជនពិការ និងអ្នកខ្វះខាតស្បៀងចំនួន ៥៩ គ្រួសារ នៅក្រុងពោធិ៍សាត់ ព្រមទាំងបានពាំនាំការសាកសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងថ្នាក់ដឹកនាំខេត្ត ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះជីវភាពរបស់ប្រជាពលរដ្ឋ។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំស្តីពីការចុះតាមដាន និងវាយតម្លៃការងារបញ្ជ្រាបយរនឌ័រ របស់មន្ទីអភវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់
កិច្ចប្រជុំស្តីពីការចុះតាមដាន និងវាយតម្លៃការងារបញ្ជ្រាបយរនឌ័រ របស់មន្ទីអភវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ ឡាយ វិរៈបុត្រ អនុរដ្ឋលេខាធិការ លោកអនុប្រធានការិយាល័យ ក្រសួងអភិវឌ្ឍន៍ជនបទ និង ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃមន្ទីរអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ។ ប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត នាព្រឹកថ្ងៃព្រហស្បតិ៍ ១១ រោច ខែ ជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព. ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០២៦៕

