
រដ្ឋបាលខេត្តពោធិ៍សាត់ ចុះពិនិត្យ និងអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រជាកសិករ នៅឃុំអូរតាប៉ោង ស្រុកបាកាន
ពោធិ៍សាត់៖ លោក ងួន ប៉ោសេង អភិបាលរងខេត្ត (តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់) បានដឹកនាំក្រុមការងារបច្ចេកទេស ប្រធានមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពជាក់ស្ដែង ព្រមទាំងដឹកនាំការងារអន្តរាគមន៍នាំទឹកស្រោចស្រពដំណាំស្រូវ ដើម្បីជួយសង្គ្រោះស្រូវស្រែរបស់ប្រជាកសិករដែលកំពុងប្រឈមនឹងការខ្វះខាតទឹក ស្ថិតនៅក្នុងឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦៕









