ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

អប់រំ និងកីឡា
មន្ទីរអប់រំខេត្តពោធិ៍សាត់ ដឹកនាំសិស្សវិទ្យាល័យពោធិ៍សាត់ ចូលរួមវគ្គបណ្តុះបណ្តាលគម្រោង STEM ឆ្នាំ២០២៦ នៅខេត្តសៀមរាប
សៀមរាប៖ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ការិយាល័យយុវជន នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ បានដឹកនាំក្រុមក្មួយៗយុវជនជាសិស្សានុសិស្សមកពីវិទ្យាល័យពោធិ៍សាត់ ធ្វើដំណើរទៅចូលរួម «វគ្គបណ្ដុះជំនាញរៀបចំគម្រោងស្ដែម (STEM) ឆ្នាំ២០២៦» ដែលជាផ្នែកមួយនៃកម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ ឆ្នាំ២០២៦។
ព្រឹត្តិការណ៍បណ្តុះបណ្តាល និងប្រកួតប្រជែងនេះ ត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌលជាតិយុវជន ស្ថិតក្នុងខេត្តសៀមរាប ក្រោមប្រធានបទយ៉ាងមានសារសំខាន់គឺ «STEM ក្នុងការកែច្នៃវត្ថុធាតុដើម»។
ការបញ្ជូនតំណាងយុវជនទៅចូលរួមនាឱកាសនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព ចំណេះដឹង និងជំនាញការគិតបែបបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ (STEM) ដល់សិស្សានុសិស្ស ដើម្បីឱ្យពួកគាត់អាចច្នៃប្រឌិតវត្ថុធាតុដើមឱ្យក្លាយជាប្រយោជន៍ និងត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការចូលរួមប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ ប្រកបដោយទំនុកចិត្ត និងប្រសិទ្ធភាព៕


អប់រំ និងកីឡា
សិក្ខាសាលារយៈពេល ២ថ្ងៃ ស្ដីពីការអនុវត្តស្ដង់ដាសាលាមធ្យមសិក្សាគំរូ និងការប្រើប្រាស់ AI ក្នុងសាលារៀន
អង្គសិក្ខាសាលានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដោយមានការគាំទ្រថវិកា និងបច្ចេកទេសពីគម្រោងកែលម្អការអប់រំចំណេះទូទៅ (GEIP-AF)។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា ប្រធាន-អនុប្រធានការិយាល័យមធ្យមសិក្សា និងមន្ត្រីទទួលបន្ទុកទិន្នន័យមកពីរាជធានី-ខេត្តទាំង២៥ ទូទាំងប្រទេស។


អប់រំ និងកីឡា
លោក លឹម វុទ្ធី ចុះពិនិត្យដំណើរការប្រឡងជ្រើសរើសសិស្សចូលរៀនថ្នាក់ទី១០ កម្មវិធី «សាលារៀនជំនាន់ថ្មី» នៅវិទ្យាល័យពោធិ៍សាត់
ពោធិ៍សាត់៖ លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យមើលដំណើរការនៃការធ្វើតេស្តប្រឡងជ្រើសរើសសិស្សានុសិស្សឱ្យចូលរៀនថ្នាក់ទី១០ នៃកម្មវិធី «សាលារៀនជំនាន់ថ្មី» ដោយផ្ទាល់ នៅក្នុងបរិវេណវិទ្យាល័យពោធិ៍សាត់ នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦។
នៅក្នុងសកម្មភាពចុះពិនិត្យនេះ ក៏មានការអញ្ជើញចូលរួមសង្កេតការណ៍យ៉ាងស្និទ្ធស្នាលពីសំណាក់ក្រុមការងារអង្គការ ខេប (KAPE) ដែលជាតំណាងកម្មវិធីសាលារៀនជំនាន់ថ្មី ព្រមទាំងមានការចូលរួមពីសំណាក់អាណាព្យាបាលសិស្ស និងតំណាងសហគមន៍ផងដែរ ដើម្បីធានាបាននូវភាពត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ក្នុងការប្រឡង។
ការចុះពិនិត្យ និងតាមដានយ៉ាងយកចិត្តទុកដាក់នេះ បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់ ក្នុងការលើកកម្ពស់គុណភាពអប់រំ និងជំរុញការអនុវត្តកម្មវិធីសិក្សាបែបទំនើប ដើម្បីបណ្តុះបណ្តាលធនធានមនុស្សក្នុងខេត្តឱ្យមានសមត្ថភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន និងអនាគត៕


អប់រំ និងកីឡា
មន្ទីរអប់រំ យុវជន និងកីឡាខេត្ត បើកវគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងការងារក្រុមប្រឹក្សាកុមារ និងក្រុមប្រឹក្សាយុវជនកម្ពុជា ដល់លោកនាយក នាយិកា និងលោកគ្រូ អ្នកគ្រូ ក្នុងស្រុកភ្នំក្រវាញ
ពិធីនេះ រៀបចំឡើងក្នុងគោលបំណងបង្កើនចំណេះដឹង បំផុសស្មារតីទទួលខុសត្រូវ និងពង្រឹងសមត្ថភាពបន្ថែមដល់នាយក-នាយិកាសាលា ព្រមទាំងលោកគ្រូ អ្នកគ្រូទទួលបន្ទុក ដើម្បីឱ្យការដឹកនាំ និងការគ្រប់គ្រងចលនាកុមារ និងយុវជននៅតាមគ្រឹះស្ថានសិក្សា កាន់តែមានរចនាសម្ព័ន្ធច្បាស់លាស់ មានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា។


អប់រំ និងកីឡា
ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ និងមន្ទីរអប់រំ អញ្ជើញបើកលទ្ធផលប្រឡងបាក់ឌុប សម័យប្រឡង ២០២៥-២០២៦ នៅមណ្ឌលអនុវិទ្យាល័យពោធិ៍សាត់
ពោធិ៍សាត់៖ លោក ងួន ប៉ាសេង អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកស្រោមលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ២០២៥-២០២៦ ជាផ្លូវការ ដែលពិធីនេះត្រូវបានរៀបចំឡើងនៅមណ្ឌលប្រឡងអនុវិទ្យាល័យពោធិ៍សាត់ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក បេង ឆវីរៈ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត, លោក តាន់ សំបូរ ប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុងពោធិ៍សាត់, លោក ម៉ក់ ពេញ ប្រធានការិយាល័យប្រឡង នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងលោកនាយកសាលាដែលជាប្រធានមណ្ឌលប្រឡងទាំង ៦ ក្នុងខេត្តពោធិ៍សាត់ យ៉ាងច្រើនកុះករ។
ដំណើរការបើកស្រោមលទ្ធផលប្រឡងបានប្រព្រឹត្តទៅដោយរលូន ផ្អែកលើគោលការណ៍ច្បាប់ ភាពត្រឹមត្រូវ និងតម្លាភាព ដើម្បីផ្ទៀងផ្ទាត់ និងប្រកាសជូនបេក្ខជនប្រឡងទាំងអស់បានជ្រាបជាសាធារណៈ។
ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ក៏បានសម្តែងនូវការកោតសរសើរដល់គណៈកម្មការប្រឡងទាំងអស់ដែលបានខិតខំបំពេញភារកិច្ច និងបានជូនពរដល់បេក្ខជនទាំងអស់ឱ្យទទួលបានលទ្ធផលល្អប្រសើរដូចការបំណង៕


អប់រំ និងកីឡា
នាយកវិទ្យាល័យពោធិ៍សាត់ ឧបត្ថម្ភថវិកាលើកទឹកចិត្ត ១០០ដុល្លារ ដល់សិស្សជ័យលាភីប្រឡងជាប់បាក់ឌុប និទ្ទេស A
ពោធិ៍សាត់៖ លោក ជា ឡេងឃួន នាយកវិទ្យាល័យពោធិ៍សាត់ នាព្រឹកថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្ស ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទទួលបានជ័យលាភី និទ្ទេស A សម្រាប់សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ កន្លងទៅនេះ។
នៅក្នុងឱកាសនោះ លោកនាយកវិទ្យាល័យ បានឧបត្ថម្ភថវិកាលើកទឹកចិត្តចំនួន ១០០ដុល្លារអាមេរិក (100$) ជូនដល់សិស្សជ័យលាភី និទ្ទេស A ក្នុងម្នាក់ៗ ដើម្បីជាការអបអរសាទរ និងលើកទឹកចិត្តចំពោះខិតខំប្រឹងប្រែងសិក្សារៀនសូត្រ រហូតទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់ នាំមកនូវកិត្តិយសជូនខ្លួនឯង គ្រួសារ និងសាលារៀន។
លោក ជា ឡេងឃួន ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់លោកគ្រូ អ្នកគ្រូ ដែលបានខិតខំប្រឹងប្រែងបង្ហាត់បង្រៀនសិស្សានុសិស្សនាពេលកន្លងមក ព្រមទាំងបានផ្តាំផ្ញើដល់សិស្សជ័យលាភីទាំងអស់ ឱ្យបន្តខិតខំរៀនសូត្របន្ថែមទៀតនៅថ្នាក់ឧត្តមសិក្សា ដើម្បីក្លាយជាធនធានមនុស្សដ៏មានសក្តានុពលសម្រាប់ចូលរួមអភិវឌ្ឍប្រទេសជាតិនាពេលអនាគត៕


អប់រំ និងកីឡា
សិស្សទទួលបាននិទ្ទេសA វិទ្យាល័យពោធិ៍សាត់
សិស្សទទួលបាននិទ្ទេសA វិទ្យាល័យពោធិ៍សាត់


អប់រំ និងកីឡា
កិច្ចប្រជុំបូកសរុបលទ្ធផលការងារអប់រំប្រចាំឆ្នាំសិក្សា២០២៥-២០២៦ នៅអនុវិទ្យាល័យព្រះសីហនុក្រគរ
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារអប់រំប្រចាំឆ្នាំសិក្សា២០២៥-២០២៦ នៅអនុវិទ្យាល័យព្រះសីហនុក្រគរ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្ដីទី ប្រធានគណៈកម្មការគ្រប់គ្រងសាលារៀន តំណាងរដ្ឋបាលឃុំក្បាលត្រាច លោក លោកស្រីមេភូមិទាំងអស់ក្នុងឃុំក្បាលត្រាច លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ គណៈកម្មការថ្នាក់រៀន និងមាតាបិតាសិស្សទាំងអស់ ដើម្បីរួមគ្នាពិនិត្យមើលវឌ្ឍនភាព និងកំណត់ទិសដៅអភិវឌ្ឍន៍វិស័យអប់រំក្នុងមូលដ្ឋាន។
សមិទ្ធផល និងលទ្ធផលការងារសម្រេចបាននាពេលកន្លងមក គឺជាកម្លាំងចិត្តដ៏ធំធេង និងជាសក្ខីភាពនៃការខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មរវាងអាជ្ញាធរដែនដី អាណាព្យាបាលសិស្ស និងលោកគ្រូអ្នកគ្រូទាំងអស់ក្នុងសាលារៀន ក្នុងការលើកកម្ពស់គុណភាពអប់រំជូនដល់កូនចៅប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕


អប់រំ និងកីឡា
សាលាអន្តរជាតិសំពៅមាសពោធិ៍សាត់ ប្រារព្ធពិធីប្រគល់សញ្ញាបត្រ ជូនសិស្សជ័យលាភី ២៥៩នាក់ និងបើកសាខាថ្មីនៅស្រុកភ្នំក្រវាញ
សាលាអន្តរជាតិសំពៅមាស បានរៀបចំពិធីប្រគល់សញ្ញាបត្រ លិខិតសរសើរ មេដាយ និងអាហារូបករណ៍ ជូនដល់សិស្សសរុប ២៥៩នាក់ ដែលបានបញ្ចប់ការសិក្សាឆ្នាំ២០២៥-២០២៦ ព្រមទាំងសិស្សពូកែ និងឆ្នើមចំនួន ៧៨នាក់ផ្សេងទៀត នៅសកលវិទ្យាល័យអង្គរខេមរា ក្រោមអធិបតីភាពលោក ចាន់ នី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦។


អប់រំ និងកីឡា
លោកស្រី លឹម សុផល្លី ចុះពិនិត្យ និងវាយតម្លៃប្រគល់-ទទួលដំណាក់កាលទី៣ លើការសាងសង់អគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត
ពោធិ៍សាត់៖ លោកស្រី លឹម សុផល្លី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមជាគណៈកម្មការចុះពិនិត្យ និងវាយតម្លៃប្រគល់-ទទួលដំណាក់កាលទី៣ លើការងារសាងសង់អគារសិក្សា ទីចាត់ការ បណ្ណាល័យ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានាក្នុងសាលារៀន ស្ថិតនៅបរិវេណវិទ្យាល័យប្រម៉ោយ និងអនុវិទ្យាល័យអន្លង់រាប នាថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ ។
សមិទ្ធផលស្ដុកស្ដម្ភទាំងនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងគោលបំណងលើកកម្ពស់វិស័យអប់រំ និងផ្តល់នូវបរិស្ថានសិក្សាដ៏សមរម្យសម្រាប់សិស្សានុសិស្សក្នុងមូលដ្ឋាន៕


អប់រំ និងកីឡា
មន្ទីរអប់រំ យុវជន និងកីឡាខេត្ត រៀបចំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីពង្រឹងការងារអប់រំ និងស្តង់ដាសាលារៀនគំរូ
ពោធិ៍សាត់៖ លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំអាណត្តិប្រចាំខែសីហា នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ។
កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់លោកអនុប្រធានមន្ទីរ តំណាងសាលាគរុកោសល្យ និងវិក្រឹតការខេត្ត ប្រធាន-អនុប្រធានការិយាល័យជំនាញជុំវិញមន្ទីរ ព្រមទាំងប្រធាន-អនុប្រធានការិយាល័យអប់រំក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
នៅក្នុងកិច្ចប្រជុំនេះ អង្គពិធីបានផ្តោតលើរបៀបវារៈសំខាន់ៗចំនួន ៤ រួមមាន៖ ការស្ដាប់របាយការណ៍ប្រចាំខែរបស់ការិយាល័យអប់រំ នៃរដ្ឋបាលក្រុង-ស្រុក, ការពង្រឹងការអនុវត្តតួនាទីភារកិច្ចរបស់គ្រឹះស្ថានសិក្សាសាធារណៈ និងការថែរក្សាបរិស្ថានសាលារៀន ក្នុងអំឡុងពេលមហាវិស្សមកាល, ការពង្រឹងការអនុវត្តស្តង់ដាសាលារៀនគំរូ នៅកម្រិតមត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សា និងការពិភាក្សាលើបញ្ហាផ្សេងៗ៕


អប់រំ និងកីឡា
អនុវិទ្យាល័យពោធិ៍សាត់ ប្រារព្ធពិធីចែករង្វាន់ និងប្រគល់លិខិតសរសើរជូនសិស្សពូកែប្រចាំឆ្នាំ
ពោធិ៍សាត់៖ ពិធីចែករង្វាន់ និងប្រគល់លិខិតសរសើរជូនដល់សិស្សពូកែប្រចាំឆ្នាំ ដើម្បីលើកទឹកចិត្តដល់ជ័យលាភីដែលមានស្នាដៃឆ្នើមក្នុងការសិក្សា នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅអនុវិទ្យាល័យពោធិ៍សាត់។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក គឹម តារា អភិបាលរងនៃគណៈអភិបាលក្រុងពោធិ៍សាត់, លោក ចាន់ នី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំង ឯកឧត្តម លឹម ចន្ទថៃ ប្រធានគណៈកម្មការគ្រប់គ្រងអនុវិទ្យាល័យពោធិ៍សាត់ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមាតាបិតាអាណាព្យាបាល៕


អប់រំ និងកីឡា
កិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាផ្តល់យោបល់ នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាផ្តល់យោបល់ ក្រោមអធិបតីភាព អ្នកឧកញ៉ា ទុយ គី ប្រធានក្រុមប្រឹក្សា ដោយមានការចូលរួមពីអនុប្រធាន សមាជិក និងលេខាធិការដ្ឋាន នាព្រឹកថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យការងារបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រៀបចំផែនការសកម្មភាពឆ្លើយតបតម្រូវការទីផ្សារការងារ ព្រមទាំងដោះស្រាយបញ្ហាប្រឈមផ្សេងៗ។ ទន្ទឹមគ្នានេះ ក្រុមប្រឹក្សាក៏បានគ្រោងរៀបចំពិធីផ្សព្វផ្សាយជាមួយអភិបាលខេត្ត និងមន្ទីរពាក់ព័ន្ធ មុនឈានដល់កិច្ចប្រជុំលើកទី២។
ជាលទ្ធផល កិច្ចប្រជុំបានដាក់ចេញនូវអនុសាសន៍គន្លឹះចំនួន២ គឺការប្រមូលផ្តុំ ឬពង្រឹងសមត្ថភាពគ្រូជំនាញឱ្យបានគ្រប់គ្រាន់ និងការផ្តោតលើគុណភាពនៃការបណ្តុះបណ្តាលសិស្ស-និស្សិតជាកត្តាចម្បង៕

