
ក្រុមហ៊ុន TK and D សម្រេចកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ ជាមួយក្រុមហ៊ុន TW Global ក្នុងការនាំចេញទុយោបឺតធ្វើពីអង្ករទៅកាន់ទីផ្សារសហរដ្ឋអាមេរិក
ក្រុមហ៊ុន TK and D ដែលជាសហគ្រាសផលិតបំពង់បឺត (ទុយោ) ធ្វើពីអង្ករធម្មជាតិ និងក្រុមហ៊ុន TW Global ដែលជាក្រុមហ៊ុនចែកចាយដ៏ធំ បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការរួមគ្នាជាផ្លូវការ នៅទីស្នាក់ការក្រុមហ៊ុន TK and D ស្ថិតនៅភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីនាំយកផលិតផលទុយោបឺតធ្វើពីអង្កររបស់កម្ពុជា ទៅចែកចាយនៅលើទីផ្សារសហរដ្ឋអាមេរិក នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ។







