ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

សន្តិសុខសង្គម
សមត្ថកិច្ចក្រុងពោធិ៍សាត់ បង្ក្រាបករណីរក្សាទុក និងជួញដូរគ្រឿងញៀន ឃាត់ខ្លួនមនុស្ស ៣នាក់ និងដកហូតថ្នាំញៀនជាង ៣០ក្រាម
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៥:០៥នាទី ដោយកម្លាំងសមត្ថកិច្ចបានបើកការឃាត់ខ្លួនជនសង្ស័យទី១ ឈ្មោះ ខ ស.ភ ភេទប្រុស អាយុ ៣១ឆ្នាំ (មានទីលំនៅភូមិសំរោង ឃុំកញ្ជរ ស្រុកកណ្ដៀង) នៅចំណុចលើផ្លូវបេតុង ស្ថិតក្នុងភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។ ក្នុងការឃាត់ខ្លួននេះ សមត្ថកិច្ចដកហូតបានម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ០២កញ្ចប់ (ទម្ងន់ ៤.២៥ក្រាម សាច់ថ្នាំសុទ្ធ), ទូរស័ព្ទដៃ ១គ្រឿង, ម៉ូតូហុងដាឌ្រីម ឆ្នាំ២០២២ គ្មានស្លាកលេខ ០១គ្រឿង និងជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន ០១គ្រឿង។ តាមការធ្វើតេស្តទឹកនោម ជនសង្ស័យរូបនេះមានលទ្ធផល វិជ្ជមាន សារធាតុញៀន។


ទេសចរណ៍
ទិដ្ឋភាពដ៏ស្រស់ត្រកាលនៃទីរួមស្រុកវាលវែង និងរង្វង់មូលដំរីដ៏ល្បីល្បាញ ដែលជាបេះដូងនៃទេសចរណ៍ខេត្តពោធិ៍សាត់
ទិដ្ឋភាពពីខាងលើបង្ហាញឱ្យឃើញនូវការរៀបចំទីក្រុងប្រកបដោយសណ្តាប់ធ្នាប់ ជាមួយនឹងលំនៅដ្ឋាន និងសំណង់អាគារជាច្រើនដែលកំពុងលេចចេញឡើងជាបន្តបន្ទាប់។ រង្វង់មូលដំរីស្ថិតនៅចំកណ្តាលនៃចរាចរណ៍ដែលកំពុងតែមមាញឹក ដោយមានផ្លូវថ្នល់ខ្វាត់ខ្វែងតភ្ជាប់ទៅកាន់តំបន់ផ្សេងៗ។ អ្វីដែលធ្វើឱ្យទិដ្ឋភាពនេះកាន់តែពិសេសគឺការហ៊ុំព័ទ្ធដោយភ្នំធម្មជាតិដ៏ខ្ពស់ត្រដែត និងព្រៃឈើខៀវស្រងាត់ ដែលបង្កើតបានជាទេសភាពដ៏អស្ចារ្យ និងស្រស់ត្រកាល។


បទយកការណ៍
បទយកការណ៍៖ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
បទយកការណ៍៖ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
ប្រធានគ្រប់គ្រងការផលិត
លោក លាង ទិតដ្ឋាន
លោក សេក ញន
ក្រាហ្វិចកាត់ត និងសម្លេង
លោក ជៀម វិបុល


បទយកការណ៍
បទយកការណ៍៖ ស្ថានភាពតម្លៃប្រេងឥន្ធនៈក្នុងក្រុងពោធិ៍សាត់
បទយកការណ៍៖ ស្ថានភាពតម្លៃប្រេងឥន្ធនៈក្នុងក្រុងពោធិ៍សាត់
ប្រធានគ្រប់គ្រងការផលិត
លោក លាង ទិតដ្ឋាន
លោក សេក ញន
កាហ្វ្រិកកាត់ត និងសម្លេង
លោក ញឹម គឹមលីន


ធនធានទឹក និងឧតុនិយម
ក្រុមការងារអន្តរក្រសួង ចុះពិនិត្យ វាយតម្លៃ ប្រគល់-ទទួល និងបញ្ចប់សុពលភាព សម្រាប់ការងារជំពូក២១ ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បាត់ដំបង និងសៀមរាប
កាលពីថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារអង្គភាពលទ្ធកម្ម (អល) នៃគណៈកម្មាធិការលទ្ធកម្ម (គល) ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារអន្តរក្រសួង រួមជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះពិនិត្យ វាយតម្លៃ ប្រគល់-ទទួល និងបញ្ចប់សុពលភាព សម្រាប់ការងារជំពូក២១ លើគម្រោងចំនួន ០៤ ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តសៀមរាប។


សកម្មភាពថ្នាក់ដឹកនាំ
ការបិទផ្សាយទិន្នន័យក្បាលដីនៅឃុំត្នោតជុំ រកឃើញក្បាលដីព្រៃសហគមន៍ចំនួន ៣ក្បាលដី និងបន្តផ្ទៀងផ្ទាត់ ៤សហគមន៍ទៀត
ពោធិ៍សាត់៖ ពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យទិន្នន័យក្បាលដី សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុង ៦ភូមិ ស្ថិតក្នុងឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានរៀបចំឡើងយ៉ាងមហោឡារិក នៅវត្តកោះជុំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ លពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។
ពិធីប្រកាសបិទផ្សាយនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក សំ ណារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមានការចូលរួមពីសំណាក់អាជ្ញាធរដែនដី មន្ត្រីជំនាញពាក់ព័ន្ធ និងប្រជាពលរដ្ឋយ៉ាងកុះករ។
ផ្អែកតាមលទ្ធផលនៃការបិទផ្សាយនាឱកាសនោះ ឃើញថាមានក្បាលដីព្រៃសហគមន៍ចំនួន ៣ក្បាលដី ប៉ុណ្ណោះ ដែលត្រូវបានបិទផ្សាយ ស្ថិតនៅក្នុងភូមិជ័រមកគាម ឃុំត្នោតជុំ។ ដូចនេះ ផ្អែកតាមទិន្នន័យជាក់ស្តែង គឺនៅខ្វះសហគមន៍ព្រៃឈើចំនួន ៤ ទៀត ដែលអាជ្ញាធរ និងមន្ត្រីជំនាញត្រូវបន្តអនុវត្តនីតិវិធីកសាង ផ្ទៀងផ្ទាត់ និងប្រមូលទិន្នន័យក្បាលដីនាពេលខាងមុខ៕


សកម្មភាពថ្នាក់ដឹកនាំ
លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍លទ្ធផល នៃការវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២២-២០២៤
សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ជាប្រធានក្រុមការងារវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងជាអនុប្រធាន PFM/MAFF។ លើសពីនេះ អង្គសិក្ខាសាលាក៏បានបិទបញ្ចប់ក្រោមអធិបតីភាព ឯកឧត្តម គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធានមន្ទីរកសិកម្មរាជធានី-ខេត្ត និងមន្ត្រីជំនាញសរុបចំនួន ១១៣នាក់ (ស្រី ២៨នាក់)។


កសិកម្ម
មន្ត្រីជំនាញចុះណែនាំនីតិវិធីជ្រើសរើសអ្នកផ្គត់ផ្គង់អាហារតាមសាលារៀន ដល់សហគមន៍កសិកម្មវាលវង់មានជ័យ ក្នុងស្រុកក្រគរ
ពោធិ៍សាត់៖ លោកស្រី ហ៊ោន គន្ធី មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចុះពិនិត្យ និងតាមដានលើសកម្មភាពប្រជុំណែនាំពី «នីតិវិធីជ្រើសរើសអ្នកផ្គត់ផ្គង់អាហារតាមសាលារៀន» នៅក្នុងសហគមន៍កសិកម្មវាលវង់មានជ័យ ស្ថិតនៅភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងណែនាំពីនីតិវិធីច្បាស់លាស់ក្នុងការជ្រើសរើសអ្នកផ្គត់ផ្គង់អាហារតាមសាលារៀន ព្រមទាំងបណ្តុះបណ្តាលពីរបៀបបំពេញពាក្យសុំដេញថ្លៃ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្ម ដើម្បីធានាបាននូវតម្លាភាព និងប្រសិទ្ធភាពក្នុងការអនុវត្តកម្មវិធី។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត, មន្ត្រីកសិកម្មឃុំ, ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មវាលវង់មានជ័យ ដោយមានអ្នកចូលរួមសរុបចំនួន ៥នាក់ (ស្រី ៤នាក់)។
សកម្មភាពនេះ ត្រូវបានគាំទ្រថវិកា និងបច្ចេកទេសដោយ កម្មវិធីស្បៀងអាហារពិភពលោក (WFP)៕


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកភ្នំក្រវាញ អញ្ជើញចុះពិនិត្យការដ្ឋានទំនប់បង្ហៀរទឹកឈើតោក ឃុំសន្ទ្រែ
លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់លើស្ថានភាពជាក់ស្តែងនៅទំនប់បង្ហៀរទឹកឈើតោក ដែលស្ថិតក្នុងឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ។


សកម្មភាពថ្នាក់ដឹកនាំ
ពិធីបើកការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្ត ប្រព្រឹត្តទៅយ៉ាងមហោឡារិក ក្រោមអធិបតីភាពថ្នាក់ដឹកនាំក្រសួង និងអាជ្ញាធរខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ កាលពីពេលថ្មីៗនេះ លោក ភោគ សារិទ្ធ អភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ តំណាង លោក ផាយ ឡេង អភិបាល នៃគណៈអភិបាលក្រុងពោធិ៍សាត់ បានអញ្ជើញចូលរួមក្នុងពិធីបើកការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្ត ដែលបានប្រព្រឹត្តទៅនៅពហុកីឡដ្ឋានខេត្តពោធិ៍សាត់។
ពិធីបើកការប្រកួតដ៏មានអត្ថន័យនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា និង លោកជំទាវ ប៉ុក ណាឌី អភិបាលរងខេត្តពោធិ៍សាត់ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដី គ្រូបង្វឹក និងប្អូនៗអត្តពលិកយ៉ាងច្រើនកុះករ។
ព្រឹត្តិការណ៍កីឡានេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់វិស័យកីឡាសម្រាប់ជនមានពិការភាព ខួរក្បាល និងបញ្ញា ព្រមទាំងផ្តល់ឱកាសដល់ប្អូនៗអត្តពលិកបានបញ្ចេញសមត្ថភាព បង្កើនមិត្តភាព សាមគ្គីភាព និងការរាប់អានគ្នា ព្រមទាំងជំរុញការចូលរួមក្នុងសង្គមដោយសមភាព និងគ្មានការរើសអើងឡើយ៕


សកម្មភាពអាជ្ញាធរ
លោក គឹម តារា អភិបាលរងក្រុង ដឹកនាំក្រុមការងារចុះពិនិត្យបរិស្ថាន និងការគ្រប់គ្រងសំណល់រឹងតាមដងផ្លូវ ក្នុងសង្កាត់ចំរើនផល
ពោធិ៍សាត់៖ លោក គឹម តារា អភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ តំណាងលោកអភិបាលក្រុងពោធិ៍សាត់ បានដឹកនាំមន្ត្រីរាជការសាលាក្រុង សហការជាមួយក្រុមប្រឹក្សាសង្កាត់ មេភូមិ និងអនុភូមិ ក្នុងសង្កាត់ចំរើនផល ចុះពិនិត្យស្ថានភាពបរិស្ថាន អនាម័យ និងសណ្ដាប់ធ្នាប់តាមដងផ្លូវសាធារណៈក្នុងមូលដ្ឋាន កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ។
សកម្មភាពចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងការគ្រប់គ្រងសំណល់រឹង ការរក្សាអនាម័យបរិស្ថាន និងការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវសាធារណៈឱ្យមានភាពស្រស់ស្អាត និងមានរបៀបរៀបរយ។ ទន្ទឹមនឹងនេះ ក្រុមការងារក៏បានណែនាំ និងអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យចូលរួមវេចខ្ចប់ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង និងសុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់គ្នា៕


សកម្មភាពអាជ្ញាធរ
លោក ផាយ ឡេង អភិបាលក្រុងពោធិ៍សាត់ ដឹកនាំក្រុមការងារចូលរួមសិក្ខាសាលាស្តីពី «នីតិវិធីជ្រើសរើសអ្នកផ្គត់ផ្គង់» សម្រាប់កម្មវិធីផ្តល់អាហារតាមសាលារៀន
ពោធិ៍សាត់៖ លោក ផាយ ឡេង អភិបាល នៃគណៈអភិបាលក្រុងពោធិ៍សាត់ បានដឹកនាំក្រុមការងារពាក់ព័ន្ធ អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី «នីតិវិធីជ្រើសរើសអ្នកផ្គត់ផ្គង់» សម្រាប់ការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ។
សមាសភាពអញ្ជើញចូលរួមនាឱកាសនោះ រួមមាន៖ តំណាងរដ្ឋបាលក្រុងពោធិ៍សាត់ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងយន្តការ និងកំណត់នីតិវិធីច្បាស់លាស់ក្នុងការជ្រើសរើសអ្នកផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ និងកសិផលក្នុងស្រុក ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ដើម្បីគាំទ្រដល់ការផ្តល់អាហារូបត្ថម្ភដល់សិស្សានុសិស្សនៅតាមសាលារៀន ព្រមទាំងចូលរួមលើកកម្ពស់ជីវភាព និងទីផ្សារកសិផលរបស់ប្រជាកសិករក្នុងសហគមន៍ផ្ទាល់៕


សកម្មភាពអាជ្ញាធរ
អភិបាលក្រុងពោធិ៍សាត់ ចាត់តាំងក្រុមការងារចុះសួរសុខទុក្ខកូនប្រុសវីរកងទ័ពជួរមុខ ដែលកំពុងសម្រាកព្យាបាលជំងឺគ្រុនឈាម
ពោធិ៍សាត់៖ ដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ លោក ផាយ ឡេង អភិបាល នៃគណៈអភិបាលក្រុងពោធិ៍សាត់ បានចាត់តាំងក្រុមការងាររដ្ឋបាលក្រុង ចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់គ្រួសារវីរកងទ័ពជួរមុខ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ។
កុមារា គង់ សុវណ្ណរាជ អាយុ ៩ឆ្នាំ ដែលត្រូវជាកូនបង្កើតរបស់លោក គង់ វ៉ាន់ឌី វីរកងទ័ពជួរមុខប្រចាំការនៅមុំ២ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ បន្ទាប់ពីធ្លាក់ខ្លួនឈឺដោយសារជំងឺគ្រុនឈាម។ ក្រោមការយកចិត្តទុកដាក់មើលថែទាំយ៉ាងយកចិត្តទុកដាក់ និងដិតដល់ពីសំណាក់ក្រុមគ្រូពេទ្យ ពេលនេះស្ថានភាពសុខភាពរបស់កុមារា គង់ សុវណ្ណរាជ បានធូរស្រាលជាបណ្តើរៗហើយ។
ស្ថិតក្នុងឱកាសនោះ ក្រុមការងាររដ្ឋបាលក្រុងពោធិ៍សាត់ បានសម្តែងនូវការសួរសុខទុក្ខដោយក្តីនឹករឭក និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះគ្រួសារវីរកងទ័ព ដែលបាននិងកំពុងលះបង់កម្លាំងកាយចិត្ត ក្នុងបេសកកម្មការពារបូរណភាពទឹកដីនៅជួរមុខយ៉ាងក្លាហាន៕

