ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា អញ្ជើញចូលរួមសន្និសីទអន្តរជាតិ ICCOS ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមក្នុងពិធីបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS) ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ សហការជាមួយ Swisscontact រៀបចំសិក្ខាសាលាតម្រង់ទិស «ហូកាបៃតង» ដើម្បីពង្រឹងជំនាញបដិសណ្ឋារកិច្ច និងបរិស្ថាន
មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ សហការជាមួយអង្គការ Swisscontact បានបើកសិក្ខាសាលាតម្រង់ទិសមួយ ក្នុងគោលបំណងសំខាន់នៃកម្មវិធីនេះ គឺដើម្បីជ្រើសរើសសិក្ខាកាមសម្រាប់វគ្គបណ្តុះបណ្តាលជំនាញ «ហូកាបៃតង» (Green HoKa) ព្រមទាំងជំរុញម្ចាស់សហគ្រាសបដិសណ្ឋារកិច្ចឱ្យអនុវត្តគោលការណ៍បរិស្ថាន (3Rs) ធ្វើទំនើបកម្មឌីជីថល និងលើកទឹកចិត្តឱ្យពួកគេត្រៀមខ្លួនដាក់ពាក្យប្រកួតប្រជែងដណ្តើមពានរង្វាន់ «សហគ្រាសហូកាបៃតង» ផងដែរ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ដើម្បីត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ដើម្បីត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផ្លូវជាតិលេខ១០» ដែលនឹងប្រព្រឹត្តទៅនៅខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
វគ្គបណ្តុះបណ្តាលស្តីពី «ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦» ជូនដល់មន្ត្រី និងភាគីពាក់ព័ន្ធ
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តពោធិ៍សាត់ (លធ.ខប) បានបើកវគ្គបណ្តុះបណ្តាលជូនដល់មន្ត្រី និងភាគីពាក់ព័ន្ធ ដើម្បីពង្រឹងសមត្ថភាព និងធានាឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ និងមានតម្លាភាព។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តពោធិ៍សាត់ ជំរុញការលើកកម្ពស់គុណភាពអប់រំ ក្នុងជំនួបពិភាក្សា និងផ្លាស់ប្តូរមតិយោបល់ជាមួយលោកគ្រូ អ្នកគ្រូ វិទ្យាល័យបាកាន
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងជំនួបសំណេះសំណាល សួរសុខទុក្ខ និងលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ ប្រមាណ ៩០នាក់ នៃវិទ្យាល័យបាកាន នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំវិទ្យាល័យបាកាន ។
ជំនួបនេះធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរមតិយោបល់ ស្តាប់នូវស្ថានភាពការងារជាក់ស្តែង ព្រមទាំងបញ្ហាប្រឈមនានាដែលលោកគ្រូ អ្នកគ្រូកំពុងជួបប្រទះ ក្នុងន័យរួមគ្នាសហការស្វែងរកដំណោះស្រាយ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃវិស័យអប់រំក្នុងស្រុកឱ្យកាន់តែប្រសើរឡើង។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងលះបង់របស់លោកគ្រូ អ្នកគ្រូទាំងអស់ក្នុងការផ្ទេរចំណេះដឹង និងអប់រំពត់ពត់សិស្សានុសិស្ស។
ឯកឧត្តមក៏បានគូសបញ្ជាក់ អំពីសារៈសំខាន់នៃកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ រវាងអាជ្ញាធរដែនដី និងស្ថាប័នអប់រំ ក្រោមស្មារតី «រួមគ្នា ដើម្បីគុណភាពអប់រំ និងអនាគតកុមារកម្ពុជា»៕


សកម្មភាពថ្នាក់ដឹកនាំ
ក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត» ដើម្បីពង្រឹងការផ្សព្វផ្សាយឌីជីថល
នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត» ត្រូវបានរៀបចំឡើងយ៉ាងមហោឡារិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។


សកម្មភាពថ្នាក់ដឹកនាំ
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយក្រសួងព័ត៌មាន រៀបចំពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត»
ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត» ត្រូវបានរៀបចំឡើងយ៉ាងអធិកអធម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ស៊ុយ សែម អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី ៣៦៥នាក់ នៃសាកលវិទ្យាល័យអង្គរខេមរា សាខាខេត្តពោធិ៍សាត់
ឯកឧត្តម ស៊ុយ សែម អ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ជូនដល់និស្សិតជ័យលាភី នៃសាខាសាកលវិទ្យាល័យអង្គរខេមរា ខេត្តពោធិ៍សាត់ សរុបចំនួន ៣៦៥នាក់ (ស្រី ២៩៤នាក់) លើកទី២ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្ដម ខូយ រីដា អញ្ជើញជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យបាកាន
ឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជេីញជួបសំណាលសំណាលជាមួយគណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យបាកាន នៅវិទ្យាល័យបាកាន ស្រុកបាកាន។ពិធីសំណេះសំណាលនេះធ្វើឡើងក្នុងគោលបំណងសួរសុខទុក្ខ ព្រមទាំងសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបណ្តុះបណ្តាល និងផ្ទេរចំណេះដឹងដល់សិស្សានុសិស្សនាពេលកន្លងមក នៅថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
ការបិទផ្សាយទិន្នន័យក្បាលដីនៅឃុំត្នោតជុំ រកឃើញក្បាលដីព្រៃសហគមន៍ចំនួន ៣ក្បាលដី និងបន្តផ្ទៀងផ្ទាត់ ៤សហគមន៍ទៀត
ពោធិ៍សាត់៖ ពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យទិន្នន័យក្បាលដី សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុង ៦ភូមិ ស្ថិតក្នុងឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានរៀបចំឡើងយ៉ាងមហោឡារិក នៅវត្តកោះជុំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ លពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។
ពិធីប្រកាសបិទផ្សាយនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក សំ ណារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមានការចូលរួមពីសំណាក់អាជ្ញាធរដែនដី មន្ត្រីជំនាញពាក់ព័ន្ធ និងប្រជាពលរដ្ឋយ៉ាងកុះករ។
ផ្អែកតាមលទ្ធផលនៃការបិទផ្សាយនាឱកាសនោះ ឃើញថាមានក្បាលដីព្រៃសហគមន៍ចំនួន ៣ក្បាលដី ប៉ុណ្ណោះ ដែលត្រូវបានបិទផ្សាយ ស្ថិតនៅក្នុងភូមិជ័រមកគាម ឃុំត្នោតជុំ។ ដូចនេះ ផ្អែកតាមទិន្នន័យជាក់ស្តែង គឺនៅខ្វះសហគមន៍ព្រៃឈើចំនួន ៤ ទៀត ដែលអាជ្ញាធរ និងមន្ត្រីជំនាញត្រូវបន្តអនុវត្តនីតិវិធីកសាង ផ្ទៀងផ្ទាត់ និងប្រមូលទិន្នន័យក្បាលដីនាពេលខាងមុខ៕


សកម្មភាពថ្នាក់ដឹកនាំ
លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍លទ្ធផល នៃការវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២២-២០២៤
សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ជាប្រធានក្រុមការងារវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងជាអនុប្រធាន PFM/MAFF។ លើសពីនេះ អង្គសិក្ខាសាលាក៏បានបិទបញ្ចប់ក្រោមអធិបតីភាព ឯកឧត្តម គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធានមន្ទីរកសិកម្មរាជធានី-ខេត្ត និងមន្ត្រីជំនាញសរុបចំនួន ១១៣នាក់ (ស្រី ២៨នាក់)។


សកម្មភាពថ្នាក់ដឹកនាំ
ពិធីបើកការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្ត ប្រព្រឹត្តទៅយ៉ាងមហោឡារិក ក្រោមអធិបតីភាពថ្នាក់ដឹកនាំក្រសួង និងអាជ្ញាធរខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ កាលពីពេលថ្មីៗនេះ លោក ភោគ សារិទ្ធ អភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ តំណាង លោក ផាយ ឡេង អភិបាល នៃគណៈអភិបាលក្រុងពោធិ៍សាត់ បានអញ្ជើញចូលរួមក្នុងពិធីបើកការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្ត ដែលបានប្រព្រឹត្តទៅនៅពហុកីឡដ្ឋានខេត្តពោធិ៍សាត់។
ពិធីបើកការប្រកួតដ៏មានអត្ថន័យនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា និង លោកជំទាវ ប៉ុក ណាឌី អភិបាលរងខេត្តពោធិ៍សាត់ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដី គ្រូបង្វឹក និងប្អូនៗអត្តពលិកយ៉ាងច្រើនកុះករ។
ព្រឹត្តិការណ៍កីឡានេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់វិស័យកីឡាសម្រាប់ជនមានពិការភាព ខួរក្បាល និងបញ្ញា ព្រមទាំងផ្តល់ឱកាសដល់ប្អូនៗអត្តពលិកបានបញ្ចេញសមត្ថភាព បង្កើនមិត្តភាព សាមគ្គីភាព និងការរាប់អានគ្នា ព្រមទាំងជំរុញការចូលរួមក្នុងសង្គមដោយសមភាព និងគ្មានការរើសអើងឡើយ៕


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលស្រុកវាលវែង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ឯកឧត្តម ខូយ រីដា និងលោកជំទាវ ចំពោះការឧបត្ថម្ភថវិកា ១៧លានរៀល ដើម្បីអភិវឌ្ឍន៍សមិទ្ធផលនានាក្នុងមូលដ្ឋាន
រដ្ឋបាលស្រុកវាលវែង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និង លោកជំទាវ ដែលបានឧបត្ថម្ភថវិកាចំនួន ១៧លានរៀល សម្រាប់អភិវឌ្ឍន៍សមិទ្ធផលក្នុងស្រុក។ ថវិកានេះនឹងត្រូវយកទៅស្ថាបនាផ្លូវចូលទឹកធ្លាក់ថ្មចាំង រៀបចំសួនផ្កានៅជើងភ្នំ១៥០០ ព្រមទាំងសម្អាតបរិស្ថាន និងដាំដើមឈើអមតាមបណ្តោយផ្លូវជាតិលេខ១០ និងផ្លូវជាតិលេខ៥៥។

