ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

សកម្មភាពអាជ្ញាធរ
ជំនួបសម្របសម្រួលជាមួយអាជីវករ ៧ តូប ដែលលក់ដូររំលោភលើចំណីផ្លូវ និងមាត់ស្ទឹងក្បាលស្ពានបំណក់
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាលនៃគណៈអភិបាលស្រុកក្រគរ បានដឹកនាំកិច្ចប្រជុំសម្របសម្រួលជាមួយអាជីវករផ្សារបំណក់ចំនួន ៧ តូប ពាក់ព័ន្ធនឹងការលក់ដូររំលោភចូលចំណីផ្លូវគល់ស្ពាន និងចំណីមាត់ស្ទឹងក្បាលស្ពានបំណក់ ស្ថិតក្នុងឃុំឈើតុំ ស្រុកក្រគរ ដើម្បីរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងធានាសុវត្ថិភាពក្នុងការធ្វើដំណើរ រសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦៕


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកតាលោសែនជ័យ ផ្ញើសារថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ឯកឧត្តម ខូយ រីដា និងលោកជំទាវ ដែលបានឧបត្ថម្ភដីឡូត៍ជូនមន្ត្រីរាជការ
ពោធិ៍សាត់៖ លោក ចាន់ វិចិត្រ អភិបាលស្រុកតាលោសែនជ័យ តំណាងឱ្យក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យាទាំងអស់ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និង លោកជំទាវ អាំង សុជាតា ខូយ រីដា ដែលបានផ្តល់អំណោយដ៏ថ្លៃថ្លាជាដីឡូត៍ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការស្រុកទាំងអស់។
អំណោយដីឡូត៍នេះ គឺជាការយកចិត្តទុកដាក់ និងគិតគូរយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ ក្នុងការជួយសម្រាលបន្ទុកជីវភាព ព្រមទាំងជាកម្លាំងចិត្តយ៉ាងធំធេងដល់មន្ត្រីរាជការស្រុកតាលោសែនជ័យ ឱ្យកាន់តែខិតខំបំពេញបេសកកម្មបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរថែមទៀត៕


សកម្មភាពអាជ្ញាធរ
លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវ៉ាញ ចុះពិនិត្យការដ្ឋានជួសជុលចាក់បេតុងបិទគម្របលូ ក្នុងឃុំលាច
ពោធិ៍សាត់៖ លោក ធាម សុផាត អភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវ៉ាញ បានអញ្ជើញចុះពិនិត្យផ្ទាល់នូវសកម្មភាពការដ្ឋានជួសជុល និងចាក់បេតុងបិទគម្របលូទឹក ស្ថិតក្នុងភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ។
ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងពន្លឿនការងារកសាង និងធានានូវគុណភាពគម្របលូ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជៀសវាងគ្រោះថ្នាក់ផ្សេងៗ ព្រមទាំងលើកកម្ពស់សោភ័ណភាព និងសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង៕


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកវាលវែង បើកកិច្ចប្រជុំពិគ្រោះយោបល់ និងផ្សព្វផ្សាយវឌ្ឍនភាពគម្រោង រេដបូក (REDD+) នៃតំបន់ជួរភ្នំក្រវ៉ាញកណ្ដាល
ពោធិ៍សាត់៖ កិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយអំពីវឌ្ឍនភាពឆមាសទី១ ឆ្នាំ២០២៦ និងឯកសារសំខាន់ៗនៃគម្រោងរេដបូក (REDD+) ព្រមទាំងកម្មវិធីតំបន់ទេសភាពជួរភ្នំក្រវ៉ាញកណ្ដាល នៃឧទ្យានជាតិជួរភ្នំក្រវ៉ាញ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាស្រុកវាលវែង ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម គឹម ណុង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពី លោក ធាង ឡេង អភិបាលស្រុកវាលវែង (តំណាងឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់) លោក អ៊ុំ សូនី ប្រធានតំណាងអង្គការ CI តំណាងរដ្ឋបាលស្រុកភ្នំក្រវ៉ាញ មន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ និងភាគីពាក់ព័ន្ធជាច្រើនរូបមកពីស្រុកវាលវែង និងស្រុកភ្នំក្រវ៉ាញ៕


សកម្មភាពអាជ្ញាធរ
លោក សុខ លីមុត អញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាស្រុកកណ្តៀង លើរបៀបវារៈសំខាន់ៗចំនួន៩
ប្រធានក្រុមប្រឹក្សាស្រុកកណ្តៀង បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៧ ដោយមានការចូលរួមពីថ្នាក់ដឹកនាំស្រុក មេឃុំ និងមន្ត្រីពាក់ព័ន្ធ ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈសំខាន់ៗចំនួន ៩ រួមមាន ការងាររដ្ឋបាល ការកែសម្រួលសមាសភាពគណៈកម្មាធិការ និងរបាយការណ៍ការងារប្រចាំខែកក្កដា។


សកម្មភាពអាជ្ញាធរ
មន្ត្រីជំនាញមន្ទីរផែនការខេត្តពោធិ៍សាត់ ចុះស្រង់ទិន្នន័យសន្ទស្សន៍ថ្លៃទំនិញ (CPI) នៅផ្សារពោធិ៍សាត់
ពោធិ៍សាត់៖ មន្ត្រីជំនាញនៃមន្ទីរផែនការខេត្តពោធិ៍សាត់ បានចុះសម្ភាសន៍ និងប្រមូលទិន្នន័យសន្ទស្សន៍ថ្លៃទំនិញ និងសេវាកម្មនៅលើទីផ្សារ (CPI) ដោយផ្ទាល់ជាមួយអាជីវករ ស្ថិតនៅផ្សារពោធិ៍សាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។
សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណងតាមដាន ចែករំលែក និងក្តាប់ឱ្យបាននូវការប្រែប្រួលតម្លៃទំនិញប្រើប្រាស់ប្រចាំថ្ងៃនៅលើទីផ្សារជាក់ស្តែង ដើម្បីជាមូលដ្ឋានទិន្នន័យយ៉ាងសំខាន់ក្នុងការវិភាគស្ថានភាពសេដ្ឋកិច្ច និងអត្រាអតិផរណា សម្រាប់បម្រើឱ្យការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឱ្យមានប្រសិទ្ធភាព៕


សកម្មភាពអាជ្ញាធរ
អាជ្ញាធរស្រុកក្រគរ បើកកិច្ចប្រជុំផ្ទៀងផ្ទាត់ទិន្នន័យដីរដ្ឋដែលរងការទន្ទ្រាន ក្នុងឃុំចំនួនបី
ខេត្តពោធិ៍សាត់៖ យុទ្ធនាការពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលនៃការស្រង់ទិន្នន័យទីតាំងដីចុះបញ្ជីឯកជនរបស់រដ្ឋ ដែលរងការទន្ទ្រានកាន់កាប់ពីប្រជាពលរដ្ឋ ត្រូវបានរៀបចំឡើងនៅក្នុងសាលប្រជុំរដ្ឋបាលស្រុកក្រគរ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះដឹកនាំដោយ លោក គឺ គឹមណូ អភិបាលរងស្រុក ដំណាងឱ្យលោកអភិបាលស្រុកក្រគរ ដោយមានកិច្ចសហការជាមួយមន្ទីរកសិកម្ម និងនាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់។ ជំនួបពិភាក្សានេះ មានការចូលរួមយ៉ាងសកម្មពីសំណាក់មន្ត្រីការិយាល័យជំនាញនៃរដ្ឋបាលស្រុក អាជ្ញាធរភូមិ-ឃុំពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន។
ការចុះផ្ទៀងផ្ទាត់ និងប្រមូលទិន្នន័យជាក់ស្តែងនេះ កំពុងផ្តោតលើទីតាំងដីធ្លីស្ថិតក្នុងដែនសមត្ថកិច្ចនៃឃុំចំនួនបី រួមមាន ឃុំអន្សាចំបក់ ឃុំស្វាយស និងឃុំឈើតុំ ដើម្បីធានាបាននូវភាពទាក់ទិនច្បាស់លាស់ តម្លាភាព និងជាមូលដ្ឋានក្នុងការដោះស្រាយតាមនីតិវិធីច្បាប់៕


សកម្មភាពអាជ្ញាធរ
អភិបាលរងស្រុកក្រគរ ចុះជួបសំណេះសំណាលជាមួយបងប្អូនអាជីវករ និងពិនិត្យមើលការងារបរិស្ថាន នៅបរិវេណជុំវិញផ្សារសាមគ្គីក្រគរ
លោក ធាង សេង អភិបាលរងតំណាងលោកអភិបាលស្រុកក្រគរ បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាលជាមួយបងប្អូនអាជីវករ និងពិនិត្យមើលការងារបរិស្ថាន អនាម័យ សណ្តាប់ធ្នាប់ក្នុង និងបរិវេណជុំវិញផ្សារសាមគ្គីក្រគរ។


សកម្មភាពអាជ្ញាធរ
អភិបាលក្រុងពោធិ៍សាត់ ចុះពិនិត្យស្ថានភាពផ្លូវ ដំណាំកសិកម្ម និងអគារបេតិកភណ្ឌសម័យបារាំង ក្នុងសង្កាត់លលកស
លោក ផាយ ឡេង អភិបាល នៃគណៈអភិបាលក្រុងពោធិ៍សាត់ បានដឹកនាំមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពផ្លូវគ្រួសក្រហមចូលច្បារ ការដាំដុះដំណាំកសិកម្មរបស់ប្រជាពលរដ្ឋ និងអគារបុរាណដែលសល់ពីសម័យបារាំង ស្ថិតនៅភូមិដប់បាត សង្កាត់លលកស ក្រុងពោធិ៍សាត់។


សកម្មភាពអាជ្ញាធរ
ពិធីបិទបវេសនកាល និងប្រគល់រង្វាន់ជូនសិស្សពូកែ ឆ្នាំសិក្សា ២០២៤-២០២៥
ពោធិ៍សាត់៖ ពិធីបិទបវេសនកាល និងប្រគល់រង្វាន់ជូនសិស្សជ័យលាភី សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ត្រូវបានរៀបចំឡើងយ៉ាងមហោឡារិកនៅវិទ្យាល័យពោធិ៍សាត់ ក្រោមអធិបតីភាព លោក ផាយ ឡេង អភិបាលក្រុងពោធិ៍សាត់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលក្រុង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ លោកអភិបាលក្រុង បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះលោកគ្រូ អ្នកគ្រូ ដែលបានខិតខំបណ្ដុះបណ្ដាលសិស្សានុសិស្ស ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ជាមួយគ្នានេះ លោកបានអបអរសាទរ និងប្រគល់រង្វាន់លើកទឹកចិត្តជូនដល់សិស្សជ័យលាភីទាំងអស់ ព្រមទាំងបានផ្តាំផ្ញើឱ្យសិស្សានុសិស្សបន្តខិតខំរៀនសូត្រ ស្រាវជ្រាវបន្ថែម និងត្រូវចៀសវាងឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ដើម្បីក្លាយជាទំពាំងស្នងឫស្សី និងជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិ៕


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកកណ្តៀង បន្តជំរុញចលនាដាំកូនឈើ និងសម្អាតបរិស្ថាន ដើម្បីសោភ័ណភាព និងការអភិវឌ្ឍប្រកបដោយចីរភាព
រដ្ឋបាលស្រុកកណ្តៀង បានសហការជាមួយប្រជាពលរដ្ឋ សិស្សានុសិស្ស និងអាជ្ញាធរពាក់ព័ន្ធ ជាប្រចាំក្នុងការដាំកូនឈើ និងសម្អាតបរិស្ថាន ដើម្បីបង្កើនគម្របបៃតង សោភ័ណភាព កាត់បន្ថយការបំពុល និងប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ។ រដ្ឋបាលស្រុកក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធបន្តចូលរួមថែរក្សាដើមឈើ និងទុកដាក់សំណល់រឹងឱ្យបានត្រឹមត្រូវ ដើម្បីបរិស្ថានស្អាត និង ចីរភាពសហគមន៍។


សកម្មភាពអាជ្ញាធរ
លោក បិន វណ្ណា ចុះពិនិត្យមើលការស្ថាបនាផ្លូវកៅស៊ូ និងការបំពាក់អំពូលសូឡាក្នុងឃុំអន្លង់ត្នោត
ពោធិ៍សាត់៖ លោក បិន វណ្ណា សមាជិកក្រុមប្រឹក្សាស្រុកក្រគរ បានអញ្ជើញចុះពិនិត្យមើលដំណើរការស្ថាបនាផ្លូវកៅស៊ូនៅក្នុងឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦។
ក្នុងសកម្មភាពចុះពិនិត្យនេះ ផ្លូវមួយចំនួនបានបញ្ចប់ការចាក់កៅស៊ូជាន់ទី២ រួចរាល់ហើយ ខណៈផ្នែកខ្លះទៀតកំពុងបន្តបាញ់កៅស៊ូជាន់ទី១។ លើសពីនេះ រដ្ឋបាលមូលដ្ឋានក៏កំពុងរៀបចំ បំពាក់អំពូលសូឡាបំភ្លឺផ្លូវ ដើម្បីបង្កើនសោភ័ណភាព និងសុវត្ថិភាពក្នុងការធ្វើដំណើរបន្ថែមទៀត។
ចំណុចដែលគួរឱ្យកត់សម្គាល់ និងទទួលបានការសរសើរខ្លាំងនោះគឺ បរិស្ថានតាមដងផ្លូវមានភាពស្អាតបាត និងគ្មានសំរាមទាល់តែសោះ ដែលស្តែងចេញពីកិច្ចសហការល្អរវាងអាជ្ញាធរ និងការចូលរួមថែរក្សាអនាម័យពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកកណ្តៀងចុះពិនិត្យ វាយតម្លៃ និងប្រគល់-ទទួលទំនប់ស្ទាក់ទឹកខ្នាតមធ្យមព្រែកក្បាលរមាស និងពិនិត្យប្រព័ន្ធធារាសាស្ត្រ
អភិបាលស្រុកកណ្តៀង និងលោក សុខ លីមុត ប្រធានក្រុមប្រឹក្សាស្រុក បានដឹកនាំក្រុមការងារចុះប្រគល់-ទទួលទំនប់ស្ទាក់ទឹកខ្នាតមធ្យមព្រែកក្បាលរមាស និងពិនិត្យការស្តារប្រឡាយព្រមទាំងសំណង់ធារាសាស្ត្រនៅឃុំអន្លង់វិល និងភូមិព្រែកឈើត្រាវ ដើម្បីលើកកម្ពស់វិស័យកសិកម្ម និងជីវភាពប្រជាពលរដ្ឋ។

