ព័ត៌មានក្នុងខេត្ត

រដ្ឋបាលខេត្តពោធិ៍សាត់ ថ្វាយទាន ធូប កម្រងផ្កា និងគ្រឿងរណ្តាប់សក្ការៈបូជា គោរពជូនចំពោះបារមី ទេពឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ព្រមទាំងព្រះអង្គចៅសែន
សិល្បៈនិងវប្បធម៌
រដ្ឋបាលខេត្តពោធិ៍សាត់ ថ្វាយទាន ធូប កម្រងផ្កា និងគ្រឿងរណ្តាប់សក្ការៈបូជា គោរពជូនចំពោះបារមី ទេពឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ព្រមទាំងព្រះអង្គចៅសែន
ថ្វាយទាន ធូប កម្រងផ្កា និងគ្រឿងរណ្តាប់សក្ការៈបូជា គោរពជូនចំពោះបារមី ទេពឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ព្រមទាំងព្រះអង្គចៅសែន ដើម្បីបួងសួងសុំសេចក្តីសុខ សិរីសួស្តី និងពរជ័យជូនដល់មន្ត្រីរាជការទាំងអស់ ដែលខិតខំបម្រើជាតិ និងប្រជាជន ព្រមទាំងបួងសួងសុំឱ្យកម្មវិធីទទួលថ្នាក់ដឹកនាំនៅថ្ងៃស្អែក ដំណើរការទៅដោយរលូន។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
រដ្ឋបាលខេត្តពោធិ៍សាត់ ប្រជុំត្រៀមលក្ខណៈទទួលបដិសណ្ឋារកិច្ច សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី
សកម្មភាពអាជ្ញាធរ
រដ្ឋបាលខេត្តពោធិ៍សាត់ ប្រជុំត្រៀមលក្ខណៈទទួលបដិសណ្ឋារកិច្ច សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី
រដ្ឋបាលខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ រៀបចំទទួលបដិសណ្ឋារកិច្ច សម្ដេចអគ្គមហាសេនាធិបតី តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ញើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ និងមន្ទីរ អង្គភាពជុំវិញខេត្ត ស្ថិតនៅសាលប្រជុំកោះសំពៅមាសជាន់ទីមួយ សាលាខេត្ត នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។ ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដោយមានការចូលរួមពីឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំប្រដាប់អាវុធទាំងបី អភិបាលក្រុង ស្រុក ឃុំ សង្កាត់ ជាច្រើនរូបទៀត។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យទិន្នន័យក្បាលដី ទាំង៥ភូមិ ស្រុកក្រគរ
សេចក្តីជូនដំណឹង
ប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យទិន្នន័យក្បាលដី ទាំង៥ភូមិ ស្រុកក្រគរ
លោក ហេង សុភាណា អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោកកឺ គឹមណូ អភិបាលស្រុកស្តីទី លោកឱន សទ្ធា ប្រធានមន្ទីរដ.ន.ស.ស. តំណាងមន្ទីរធនធានទឹក អភិវឌ្ឃន៍ជនបទ សាធារណការនិងដឹកជញ្ជូន មន្ទីរកសិកម្ម ពន្ធដារខេត្ត កងកម្លាំងទាំងបី ក្រុមប្រឹក្សាឃុំ មេភូមិ ក្រុមការងារវាស់វែងទី៦ និងប្រជាពលរដ្ឋប្រមាណជាង១៥០នាក់។ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះ នៅបរិវេណវត្តសុវណ្ណមូលី (ហៅវត្តយាកាបក្រោម) និងបានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនពុកម៉ែប្រជាពលរដ្ឋ និងប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យទិន្នន័យក្បាលដី ទាំង៥ភូមិ រួមមានភូមិត្រពាំងកន្ទួត ភូមិជជក ភូមិត្រពាំងឃ្លៃ ភូមិធ្លាម្អម និងភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងក្រុមប្រឹក្សាមូលដ្ឋានខេត្តពោធិ៍សាត់ ជិត ៨០០នាក់
សកម្មភាពថ្នាក់ដឹកនាំ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងក្រុមប្រឹក្សាមូលដ្ឋានខេត្តពោធិ៍សាត់ ជិត ៨០០នាក់
សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំសង្កាត់និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តពោធិ៍សាត់ ដែលមានសមាសភាពចូលរួមសរុបប្រមាណជិត៨០០នាក់។ (ថ្ងៃសៅរ៍ទី ៣០ ខែឧសភា ឆ្នាំ ២០២៦)
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តពោធិ៍សាត់
សកម្មភាពថ្នាក់ដឹកនាំ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តពោធិ៍សាត់
ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តពោធិ៍សាត់ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តពោធិ៍សាត់សរុប ៧៧៥នាក់។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជាអធិបតីពិធីបើកវេទិកាពិភាក្សាមហាអនុតំបន់មេគង្គ ស្តីពីយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជាអធិបតីពិធីបើកវេទិកាពិភាក្សាមហាអនុតំបន់មេគង្គ ស្តីពីយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីពិធីបើកវេទិកាពិភាក្សាមហាអនុតំបន់មេគង្គ ស្តីពីយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមប្រធានបទ «ការកសាងទំនុកចិត្តក្នុងតំបន់ ភាពធន់នឹងប្រព័ន្ធឌីជីថល និងការចែករំលែកព័ត៌មានប្រកបដោយការទទួលខុសត្រូវ» នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារ Sun & Moon Riverside រាជធានីភ្នំពេញ។ វេទិកានេះមានការចូលរួមពីតំណាងស្ថានទូតចិន និងស្ថានទូតនៃបណ្តាប្រទេសអាស៊ានប្រចាំកម្ពុជា មន្ត្រីនាំពាក្យរាជរដ្ឋាភិបាល មន្ត្រីអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត ប្រតិបត្តិករក្នុងវិស័យព័ត៌មាន អ្នកសារព័ត៌មាន សមាគមអ្នកសារព័ត៌មាន អ្នកផលិតមាតិកា ភ្ញៀវជាតិ និងអន្តរជាតិមកពីប្រទេសជាសមាជិកមហាអនុតំបន់មេគង្គរួមមាន៖ កម្ពុជា ចិន ឡាវ វៀតណាម និងមីយ៉ាន់ម៉ាប្រមាណ ២០០នាក់៕ រូបថត៖ ខឹម សុវណ្ណារ៉ា
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត