ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

បរិស្ថាន
ដោយមានកិច្ចចង្អុលការរបស់អភិបាលខេត្តពោធិ៍សាត់ ក្នុងការរៀបចំច្រាំងស្ទឹង ដើម្បីតាក់តែងដើមឈើឲ្យបានស្អាត
លោក ផាយ ឡេង អភិបាលក្រុងពោធិ៍សាត់ រសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បានចុះពិនិត្យវឌ្ឍនភាពការងារ នៃការរៀបចំច្រាំងស្ទឹង ដើម្បីតាក់តែងដើមឈើឲ្យបានស្អាត និងត្រៀមចាក់បំពេញដីសម្រាប់បងប្អូនប្រជាពលរដ្ឋហាត់ប្រាណ និងរៀបចំពិធីផ្សេងៗ៕


បរិស្ថាន
អភិបាលខេត្តពោធិ៍សាត់ ដឹកនាំយុទ្ធនាការដាំដើមក្ងោក ៣០០ដើម ដើម្បីលើកកម្ពស់សោភណភាព និងគម្របបៃតងតាមដងផ្លូវទេពឧកញ៉ាឃ្លាំងមឿង
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារ អភិបាលរងខេត្ត ថ្នាក់ដឹកនាំរដ្ឋបាលសាលាខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក លោកគ្រូ អ្នកគ្រូ និងអាជ្ញាធរមូលដ្ឋាន ចូលរួមយ៉ាងកុះករក្នុងយុទ្ធនាការដាំដើមក្ងោកចំនួន ៣០០ដើម នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦។
សកម្មភាពដាំកូនឈើនេះ ត្រូវបានធ្វើឡើងនៅលើដងផ្លូវទេពឧកញ៉ាឃ្លាំងមឿង ដោយចាប់ផ្ដើមពីចំណុចផ្លូវជាតិលេខ៥ រហូតទៅដល់វត្តហ្លួង ក្នុងគោលបំណងកែលម្អសោភណភាព បង្កើតគម្របបៃតង និងលើកកម្ពស់បរិស្ថានរស់នៅឱ្យកាន់តែមានភាពស្រស់បំព្រង។
នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ការដាំដើមក្ងោកនាពេលនេះ មិនត្រឹមតែជួយបង្កើតជាស្រមោលត្រជាក់ និងកាត់បន្ថយកម្តៅប៉ុណ្ណោះទេ ប៉ុន្តែវានឹងក្លាយជាផ្ទាំងទស្សនីយភាពផ្ការីកស្គុះស្គាយយ៉ាងស្រស់ស្អាតនៅថ្ងៃអនាគត ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តក្នុងខេត្តពោធិ៍សាត់កាន់តែច្រើនឡើង។ ជាមួយគ្នានោះ ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចូលរួមថែរក្សា ការពារកូនឈើទាំងនេះឱ្យលូតលាស់ល្អ ដើម្បីជាប្រយោជន៍រួមរបស់ខេត្តទាំងមូល៕


បរិស្ថាន
ការសម្របសម្រួល និងដោះស្រាយបណ្តឹងចំពោះឧបករណ៍បំពងសំឡេងសត្វត្រចៀកកាំ
លោក លី សុគន្ធី ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តពោធិ៍សាត់ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ នៅសាលប្រជុំសាលាក្រុងពោធិ៍សាត់ ដោយមានការចូលរួមពីអាជ្ញាធរក្រុង សង្កាត់ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត បានចុះធ្វើការសម្របសម្រួល និងដោះស្រាយបណ្តឹងរបស់ឈ្មោះ ម៉ុង សារី ភេទស្រី ដែលជាតំណាងប្រជាពលរដ្ឋចំនួន៥គ្រួសារ រស់នៅភូមិព្រែកស្តី សង្កាត់លលកស ក្រុងពោធិ៍សាត់។ បណ្តឹងនេះ បានប្តឹងបុគ្គលឈ្មោះ រ៉ា សុវណ្ណបូរី ដែលបានបើកឧបករណ៍បំពងសំឡេងសត្វត្រចៀកកាំ បង្កការរំខានយ៉ាងខ្លាំងដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់៕

