
ឯកឧត្តម ឈុន សុង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការគណបក្សមូលដ្ឋាន ចំណុះគណបក្សស្រុកក្រគរ
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឈុន សុង សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានគណៈចាត់តាំងគណបក្សខេត្ត (តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខូយ រីដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់), លោក ទឹម សារិន ប្រធានគណៈកម្មាធិការគណបក្សស្រុក និង លោក អ៊ន សុផល្លា អនុប្រធានគណៈកម្មាធិការគណបក្សស្រុក។ ព្រឹត្តិការណ៍នេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម ញ៉ឹក សារ៉េត អនុប្រធានគណៈចាត់តាំងគណបក្សខេត្ត ព្រមទាំងគណៈអចិន្ត្រៃយ៍គណបក្សស្រុក ប្រធាន អនុប្រធាន និងសមាជិក-សមាជិកានៃគណៈកម្មាធិការគណបក្សមូលដ្ឋានទាំងបី សរុបប្រមាណ ១៨០នាក់ (ស្រ្តី ៨៩នាក់)។











