
រដ្ឋបាលខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីតួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «សារៈសំខាន់នៃតួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦» ក្រោមអធិបតីភាព លោក ងួន ប៉ោសេង អភិបាលរងខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីតំណាងលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តពោធិ៍សាត់ អាជ្ញាធរក្រុង-ស្រុក កងកម្លាំងប្រដាប់អាវុធ និងក្រុមប្រឹក្សាឃុំ សង្កាត់ទូទាំងខេត្ត នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ។











