
ក្រុមការងារចុះជួយសង្កាត់ស្វាយអាត់ ពាំនាំអំណោយអង្កររបស់អភិបាលខេត្តពោធិ៍សាត់ ចែកជូនប្រជាពលរដ្ឋខ្វះខាតជាង ៦០គ្រួសារ
ក្នុងឱកាសនោះ ឯកឧត្តម លៀង ពេជ្រ ក៏បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម ខូយ រីដា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។ ឯកឧត្តមបានបញ្ជាក់ថា ទោះបីជាអំណោយទាំងនេះមានចំនួនមិនច្រើនលើសលប់ ប៉ុន្តែវាជាទឹកចិត្ត និងជាការចែករំលែកដើម្បីជួយសម្រាលទុក្ខលំបាក និងការខ្វះខាតក្នុងជីវភាពរស់នៅរបស់បងប្អូនបានមួយកម្រិត។











