
ពិធីបើកវគ្គអប់រំនយោបាយកម្រិត១ ជំនាន់ទី៣៦ ជូនដល់មន្ត្រី និងសកម្មជនយុវជនគណបក្ស នៅខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សខេត្តពោធិ៍សាត់ មានរៀបចំពិធីបើកវគ្គអប់រំនយោបាយកម្រិត១ ជំនាន់ទី៣៦ ជូនដល់មន្ត្រីគណបក្ស និងសកម្មជនយុវជននៃគណៈកម្មាធិការគណបក្សមូលដ្ឋានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ៅ សាន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខូយ រីដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់។ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម វង្ស សំអុល សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងជាអនុប្រធានគណៈឃោសនាអប់រំខេត្ត តំណាង លោក ហៀម ឃួន សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានគណៈឃោសនាអប់រំខេត្ត បានអញ្ជើញចូលរួមអមដំណើរបើកវគ្គសិក្សានេះ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាគណៈអចិន្ត្រៃយ៍គណបក្សខេត្ត តំណាងគណៈជំនាញទាំង៥ គ្រូឧទ្ទេស ព្រមទាំងសិក្ខាកាមសរុបចំនួន ៦៦រូប៕











