
រដ្ឋបាលស្រុកភ្នំក្រវាញ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សា
នៅសាលាស្រុកភ្នំក្រវាញ រដ្ឋបាលស្រុកភ្នំក្រវាញបានរៀបចំ កិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក ក្រោមអធិបតីភាព លោក សោម វិសាល ប្រធានក្រុមប្រឹក្សាស្រុក និងមានការអញ្ជើញចូលរួមពី លោកស្រី ថោ សុធា សមាជិកក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ព្រមទាំងអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ កិច្ចប្រជុំបានពិនិត្យ អនុម័តកំណត់ហេតុ និងរបាយការណ៍ការងារប្រចាំខែ ព្រមទាំងដាក់ចេញទិសដៅបន្ត ដើម្បីពង្រឹងការផ្តល់សេវាសាធារណៈ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។











