
លោក ពៅ ពិសិដ្ឋ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលអង្ករ ៥តោន ដែលជាអំណោយសប្បុរសជន ជូនដល់គណបក្សប្រជាជនកម្ពុជាសង្កាត់ផ្ទះព្រៃ
ពោធិ៍សាត់៖ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ផ្ទះព្រៃ បានរៀបចំពិធីប្រគល់ និងទទួលអង្ករចំនួន ៥តោន ក្រោមអធិបតីភាពលោក ពៅ ពិសិដ្ឋ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ផ្ទះព្រៃ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ។ អង្ករចំនួន ៥តោននេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សប្បុរសជន លោក ផាន់ សារិទ្ធ និងលោកស្រី អោម ស្រីមុំ ដែលជាម្ចាស់ «ហាងលក់ផ្លែឈើស្រីមុំ» បានចូលរួមឧបត្ថម្ភ ដើម្បីបម្រើដល់សកម្មភាពមនុស្សធម៌ និងជួយសម្រាលជីវភាពដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ក្នុងឱកាសនោះផងដែរ គណៈអធិបតី និងរដ្ឋបាលគណបក្សប្រជាជនកម្ពុជាសង្កាត់ផ្ទះព្រៃ សូមសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមប្រសិទ្ធពរជ័យសិរីសួស្តី ជ័យមង្គល ជូនចំពោះ លោក ផាន់ សារិទ្ធ និងលោកស្រី អោម ស្រីមុំ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូណ៌ កម្លាំងមាំមួន និងទទួលបានជោគជ័យជានិច្ចក្នុងគ្រប់ភារកិច្ច និងអាជីវកម្ម៕











