
ប្រធានក្រុមការងារចុះជួយសង្កាត់រលាប ចុះសួរសុខទុក្ខ និងចែកអំណោយរបស់អភិបាលខេត្តជូនចាស់ជរា
ពោធិ៍សាត់៖ លោក ហៀម ឃួន ប្រធានក្រុមការងារចុះជួយសង្កាត់រលាប បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាអង្កររបស់ ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ទៅចែកជូនលោកតា លោកយាយចាស់ៗ ចំនួន ១៨ គ្រួសារ ស្ថិតនៅក្នុងភូមិឆ្លងកាត់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ។ នៅក្នុងពិធីចែកអំណោយនោះ គ្រួសារលោកតា លោកយាយនីមួយៗទទួលបាន អង្ករចំនួន ១០ គីឡូក្រាម និងសារ៉ុងមួយ ដើម្បីជួយសម្រាលទុក្ខធុរៈ និងផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ កាយវិការដ៏ប្រពៃនេះ បានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ និងអាជ្ញាធរមូលដ្ឋាន ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសចាស់ជរាគ្មានទីពឹងនៅក្នុងសហគមន៍៕











