
ប្រធានក្រុមការងារចុះជួយឃុំអន្លង់ត្នោត ជួបណែនាំបច្ចេកទេសប្រឡងដល់សិស្សថ្នាក់ទី១២ និងសួរសុខទុក្ខអាជីវករ
ពោធិ៍សាត់៖ នាពេលចុងសប្តាហ៍នេះ នៅទីស្នាក់ការគណបក្សឃុំអន្លង់ត្នោត លោក ង៉ែត សុខន ប្រធានក្រុមការងារចុះជួយឃុំអន្លង់ត្នោត និងឃុំវាល បានអញ្ជើញជួបសំណេះសំណាល ព្រមទាំងចែករំលែកគន្លឹះសំខាន់ៗជូនដល់សិស្សានុសិស្សថ្នាក់ទី១២ ក្នុងឃុំអន្លង់ត្នោត ដើម្បីត្រៀមលក្ខណៈប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (Bac II) ខាងមុខនេះ ឱ្យទទួលបានលទ្ធផលជោគជ័យ និងនិទ្ទេសល្អៗ។ បន្ទាប់មក លោកប្រធានក្រុមការងារ ក៏បានបន្តដំណើរចុះជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ជាមួយបងប្អូនអាជីវករ ដែលកំពុងលក់ដូរនៅក្នុងផ្សារសាមគ្គីក្រគរ ស្ថិតក្នុងឃុំអន្លង់ត្នោត ស្រុកក្រគរ ផងដែរ៕











