
កូនឈើហូបផ្លែជិត ៨,០០០ដើម ត្រូវបានចែកជូនពលរដ្ឋឃុំកញ្ជរ ដើម្បីបង្កើនបរិស្ថានបៃតង និងជីវភាព
ពោធិ៍សាត់៖ ស្របតាមការណែនាំរបស់ ឯកឧត្តម កែវ រតនៈ, ឯកឧត្តមបណ្ឌិត ប្រាំង ជលសា ប្រធានក្រុមការងារចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង បានឧបត្ថម្ភ និងនាំយកកូនឈើហូបផ្លែចំនួន ២,៧៨៧ដើម ចែកជូនប្រជាពលរដ្ឋក្នុងឃុំកញ្ជរ យកទៅដាំដុះតាមខ្នងផ្ទះ។ សូមបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលក្រុមការងារបានចុះចែកកូនឈើជូនពលរដ្ឋ ដោយសរុបទាំង៣លើក មានចំនួនជិត ៨,០០០ដើម ក្នុងគោលបំណងរួមចំណែកបង្កើតគម្របបៃតង សម្រស់បរិស្ថាន និងជួយជម្រុញសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕











