
ក្រុមការងារអនុវិទ្យាល័យពោធិ៍សាត់ ចុះជួយសង្កាត់ព្រៃញី បើកកិច្ចប្រជុំប្រចាំខែ និងលើកទិសដៅការងារបន្ត
ពោធិ៍សាត់៖ នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ គ្រួសារបក្សមូលដ្ឋានអនុវិទ្យាល័យពោធិ៍សាត់ ចុះជួយសង្កាត់ព្រៃញី បានរៀបចំបើកកិច្ចប្រជុំប្រចាំខែ ដើម្បីបូកសរុបលទ្ធផលការងារដែលសម្រេចបាន និងលើកទិសដៅការងារសម្រាប់អនុវត្តបន្ត។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យ វាយតម្លៃលើសកម្មភាពការងារកន្លងមក សំដៅពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងដាក់ចេញនូវផែនការសកម្មភាពថ្មីៗ ឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍មូលដ្ឋាន និងបម្រើប្រជាពលរដ្ឋនៅក្នុងសង្កាត់ព្រៃញី ឱ្យកាន់តែប្រសើរឡើង៕











