
គណបក្សស្រុកបាកាន រៀបចំពិធីសំណេះសំណាល និងផ្សព្វផ្សាយសេចក្ដីជូនដំណឹងស្តីពីការជ្រើសរើសបេក្ខភាពក្រុមប្រឹក្សាឃុំ ឆ្នាំ២០២៧
ពោធិ៍សាត់៖ លោក ឆាយ គឹមម៉ុង ប្រធានគណៈកម្មាធិការគណបក្សស្រុកបាកាន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្សព្វផ្សាយសេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសបេក្ខភាពសមាជិកក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ។ ពិធីនេះត្រូវបានរៀបចំឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំមេទឹក និងឃុំខ្នារទទឹង ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំបក្សមូលដ្ឋាន ក្រុមការងារចុះជួយឃុំ និងសមាជិក-សមាជិកាបក្សជាច្រើនរូប។ ការផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណងត្រៀមលក្ខណៈជាមុន និងជ្រើសរើសបេក្ខភាពប្រកបដោយសមត្ថភាព គុណធម៌ ដើម្បីបន្តដឹកនាំ និងបំរើប្រជាពលរដ្ឋនៅតាមមូលដ្ឋាន សម្រាប់អាណត្តិថ្មីខាងមុខឱ្យកាន់តែមានប្រសិទ្ធភាព៕











