
ក្រុមការងារមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការចុះធ្វើបច្ចុប្បន្នភាពអត្តសញ្ញាណបណ្ណតាមក្រុមបក្ស ក្នុងសង្កាត់ព្រៃញី
ខេត្តពោធិ៍សាត់៖ នាថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងាររបស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តពោធិ៍សាត់ ដែលជាក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ព្រៃញី បានចុះអនុវត្តសកម្មភាពការងារយ៉ាងសកម្មក្នុងការធ្វើបច្ចុប្បន្នភាពទិន្នន័យអត្តសញ្ញាណបណ្ណតាមក្រុមបក្ស។ សកម្មភាពចុះមូលដ្ឋាននាពេលនេះ ក៏មានការអញ្ជើញចូលរួមសហការយ៉ាងជិតស្និទ្ធពីសំណាក់សមាជិកក្រុមប្រឹក្សាសង្កាត់ព្រៃញី និងលោកអនុប្រធានមេភូមិ ដើម្បីសម្របសម្រួល និងជំរុញឱ្យការប្រមូលទិន្នន័យ ក៏ដូចជាការផ្ទៀងផ្ទាត់ឯកសារអត្តសញ្ញាណរបស់បងប្អូនសមាជិកតាមក្រុមបក្សនីមួយៗ ប្រព្រឹត្តទៅបានយ៉ាងត្រឹមត្រូវ ច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់៕











