
ក្រុមការងារឃុំស្វាយលួង ចុះចែកកូនឈើហូបផ្លែ ផ្តល់អំណោយមនុស្សធម៌ និងពិនិត្យការដ្ឋានស្ថាបនាផ្លូវកៅស៊ូ
ពោធិ៍សាត់៖ នាពេលថ្មីៗនេះ ក្រុមការងារឃុំស្វាយលួង បានចុះបំពេញបេសកកម្មយ៉ាងសកម្មនៅក្នុងមូលដ្ឋាន ដើម្បីជំរុញការអភិវឌ្ឍជុំវិញវិស័យសំខាន់ៗចំនួន ៣ រួមមាន៖ ក្រុមការងារបានចុះចែកកូនឈើហូបផ្លែផ្ទាល់តាមខ្នងផ្ទះជូនប្រជាពលរដ្ឋយកទៅដាំដុះ ដើម្បីជួយបង្កើនប្រភពចំណូល បរិភោគក្នុងគ្រួសារ និងរួមគ្នាលើកកម្ពស់ស្មារតីបង្កើត សហគមន៍បៃតង, ក្រុមការងារបានចុះសួរសុខទុក្ខគ្រួសារដែលមានជីវភាពខ្វះខាត ព្រមទាំងបាននាំយកអំណោយជាអង្ករ ចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ដើម្បីជួយសម្រាលបន្ទុកជីវភាពបានមួយកម្រិត និង ក្រុមការងារក៏បានចុះពិនិត្យដោយផ្ទាល់លើវឌ្ឍនភាពនៃការងារស្ថាបនាផ្លូវកៅស៊ូនៅក្នុងឃុំ ដើម្បីធានាឱ្យបាននូវគុណភាពស្របតាមស្តង់ដារ សម្រាប់បម្រើដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ។ សកម្មភាពប្រកបដោយមនសិការការងារខ្ពស់នេះ ទទួលបានការត្រេកអរ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងឃុំស្វាយលួងទាំងមូល៕











