ក្រុមការងារចុះជួយឃុំស្យា សកម្មក្នុងការងារអភិវឌ្ឍន៍មូលដ្ឋាន និងជួយសង្គមកិច្ចជូនប្រជាពលរដ្ឋនៅចុងសប្ដាហ៍

ក្រុមការងារចុះជួយឃុំស្យា សកម្មក្នុងការងារអភិវឌ្ឍន៍មូលដ្ឋាន និងជួយសង្គមកិច្ចជូនប្រជាពលរដ្ឋនៅចុងសប្ដាហ៍

ពោធិ៍សាត់៖ នៅចុងសប្ដាហ៍នេះ ក្រុមការងាររាជរដ្ឋាភិបាល និងគណបក្សចុះជួយឃុំស្យា បានបន្តចុះបំពេញសកម្មភាពការងារយ៉ាងសកម្មក្នុងការជួយអភិវឌ្ឍន៍មូលដ្ឋាន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ លទ្ធផលនៃសកម្មភាពសំខាន់ៗដែលសម្រេចបាន រួមមាន៖ ដំណើរការជួសជុល កែសម្រួលទីតាំង និងប្តូរម៉ាបស្លាកស្ពាន «ក្បាលពាម-ត្រពាំងថ្ម» ដែលរងការស្រុតបាក់ឡើងវិញ, ការងារអត្តសញ្ញាណកម្ម៖ បានចុះសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលក្នុងការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋនៅភូមិក្បាលពាម, ចុះសួរសុខទុក្ខ និងចែកស្បៀងអាហារជូនគ្រួសារទីទាល់ក្រចំនួន ០៨គ្រួសារ, ឧបត្ថម្ភសម្ភារៈប្រើប្រាស់ (ឃីតកូនខ្ចី) ជូនគ្រួសារដែលទើបសម្រាលកូនរួចចំនួន ០១គ្រួសារ និង អញ្ជើញចូលរួមរំលែកទុក្ខ និងឧបត្ថម្ភថវិកា ស្បៀងអាហារ ដល់គ្រួសារសពប្រជាពលរដ្ឋនៅភូមិធ្លក។ សកម្មភាពចម្រុះទាំងអស់នេះ បានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ និងការរួមសុខរួមទុក្ខរបស់ក្រុមការងារជាមួយប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋានជាប្រចាំ៕

ព័ត៌មានពាក់ព័ន្ធ

រដ្ឋបាលខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីតួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
នយោបាយ
រដ្ឋបាលខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីតួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «សារៈសំខាន់នៃតួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦» ក្រោមអធិបតីភាព លោក ងួន ប៉ោសេង អភិបាលរងខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីតំណាងលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តពោធិ៍សាត់ អាជ្ញាធរក្រុង-ស្រុក កងកម្លាំងប្រដាប់អាវុធ និងក្រុមប្រឹក្សាឃុំ សង្កាត់ទូទាំងខេត្ត នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
បិទវគ្គអប់រំនយោបាយកម្រិត ១ ជំនាន់ទី៣៦ជូនដល់មន្ត្រីនិងសកម្មជន យុវជនរបស់ គណបក្សមូលដ្ឋានមន្ទីរអប់រំយុវជននិងកីឡា ខេត្តពោធិ៍សាត់
នយោបាយ
បិទវគ្គអប់រំនយោបាយកម្រិត ១ ជំនាន់ទី៣៦ជូនដល់មន្ត្រីនិងសកម្មជន យុវជនរបស់ គណបក្សមូលដ្ឋានមន្ទីរអប់រំយុវជននិងកីឡា ខេត្តពោធិ៍សាត់
ឯកឧត្តម ខូយ រីដា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត១ ជំនាន់ទី៣៦ នៅខេត្តពោធិ៍សាត់ ដែលមានសិក្ខាកាមចំនួន៦៥រូប ក្នុងនោះស្រី២០រូប។វគ្គបណ្តុះបណ្តាលមានរយៈពេល៣ថ្ងៃកន្លះ និងមានគោលបំណងពង្រឹងចំណេះដឹងនយោបាយ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ក្រុមការងារចុះជួយសង្កាត់ស្វាយអាត់ ពាំនាំអំណោយអង្កររបស់អភិបាលខេត្តពោធិ៍សាត់ ចែកជូនប្រជាពលរដ្ឋខ្វះខាតជាង ៦០គ្រួសារ
នយោបាយ
ក្រុមការងារចុះជួយសង្កាត់ស្វាយអាត់ ពាំនាំអំណោយអង្កររបស់អភិបាលខេត្តពោធិ៍សាត់ ចែកជូនប្រជាពលរដ្ឋខ្វះខាតជាង ៦០គ្រួសារ
ក្នុងឱកាសនោះ ឯកឧត្តម លៀង ពេជ្រ ក៏បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម ខូយ រីដា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។ ឯកឧត្តមបានបញ្ជាក់ថា ទោះបីជាអំណោយទាំងនេះមានចំនួនមិនច្រើនលើសលប់ ប៉ុន្តែវាជាទឹកចិត្ត និងជាការចែករំលែកដើម្បីជួយសម្រាលទុក្ខលំបាក និងការខ្វះខាតក្នុងជីវភាពរស់នៅរបស់បងប្អូនបានមួយកម្រិត។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ពិធីបើកវគ្គអប់រំនយោបាយកម្រិត១ ជំនាន់ទី៣៦ ជូនដល់មន្ត្រី និងសកម្មជនយុវជនគណបក្ស នៅខេត្តពោធិ៍សាត់
នយោបាយ
ពិធីបើកវគ្គអប់រំនយោបាយកម្រិត១ ជំនាន់ទី៣៦ ជូនដល់មន្ត្រី និងសកម្មជនយុវជនគណបក្ស នៅខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សខេត្តពោធិ៍សាត់ មានរៀបចំពិធីបើកវគ្គអប់រំនយោបាយកម្រិត១ ជំនាន់ទី៣៦ ជូនដល់មន្ត្រីគណបក្ស និងសកម្មជនយុវជននៃគណៈកម្មាធិការគណបក្សមូលដ្ឋានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ៅ សាន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខូយ រីដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់។ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម វង្ស សំអុល សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងជាអនុប្រធានគណៈឃោសនាអប់រំខេត្ត តំណាង លោក ហៀម ឃួន សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានគណៈឃោសនាអប់រំខេត្ត បានអញ្ជើញចូលរួមអមដំណើរបើកវគ្គសិក្សានេះ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាគណៈអចិន្ត្រៃយ៍គណបក្សខេត្ត តំណាងគណៈជំនាញទាំង៥ គ្រូឧទ្ទេស ព្រមទាំងសិក្ខាកាមសរុបចំនួន ៦៦រូប៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោក ពៅ ពិសិដ្ឋ ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយចែកជូនសមាជិកគណបក្សនៅសង្កាត់ផ្ទះព្រៃ
នយោបាយ
លោក ពៅ ពិសិដ្ឋ ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយចែកជូនសមាជិកគណបក្សនៅសង្កាត់ផ្ទះព្រៃ
ពោធិ៍សាត់៖ លោក ពៅ ពិសិដ្ឋ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ផ្ទះព្រៃ ព្រមទាំងក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ជាមួយសមាជិក គណបក្សប្រជាជនកម្ពុជា នៅភូមិចំការចេកខាងត្បូង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងឱកាសដ៏មានអត្ថន័យនោះ លោកប្រធានក្រុមការងារ និងប្រតិភូរួមដំណើរ បានពាំនាំនូវការសួរសុខទុក្ខយ៉ាងក្តៅគគុក និងក្តីនឹករលឹកពីថ្នាក់ដឹកនាំគណបក្ស ជូនចំពោះសមាជិក សមាជិកាទាំងអស់នៅក្នុងមូលដ្ឋាន។ ការចុះជួបផ្ទាល់នេះ គឺដើម្បីស្វែងយល់ពីជីវភាពរស់នៅ និងពង្រឹងស្មារតីសាមគ្គីភាពរវាងថ្នាក់ដឹកនាំ និងសមាជិកបក្សនៅមូលដ្ឋានឱ្យកាន់តែជិតស្និទ្ធ។ ជាមួយគ្នានោះដែរ លោក ពៅ ពិសិដ្ឋ និងក្រុមការងារ ក៏បាននាំយកនូវអំណោយបន្តិចបន្តួចជាកាយវិការទឹកចិត្ត រួមមានសម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ចែកជូនដល់សមាជិកគណបក្សដែលបានចូលរួម ដើម្បីសម្រាលទុក្ខធុរៈ និងជាការលើកទឹកចិត្តបន្ថែមទៀតផងដែរ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោក ពៅ ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំបូកសរុបការងារខែសីហា និងលើកទិសដៅខែកញ្ញា របស់លេខាធិការដ្ឋានគណៈចលនាមហាជនខេត្តពោធិ៍សាត់
នយោបាយ
លោក ពៅ ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំបូកសរុបការងារខែសីហា និងលើកទិសដៅខែកញ្ញា របស់លេខាធិការដ្ឋានគណៈចលនាមហាជនខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ លោក ពៅ ពិសិដ្ឋ អនុប្រធានគណៈចលនាមហាជនខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈចលនាមហាជនខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២៦ របស់លេខាធិការដ្ឋានគណៈចលនាមហាជនខេត្ត ដែលពិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ និងវាយតម្លៃលើសមិទ្ធផលការងារដែលលេខាធិការដ្ឋានសម្រេចបានក្នុងអំឡុងខែសីហាកន្លងមក ព្រមទាំងពិភាក្សាលើបញ្ហាប្រឈមផ្សេងៗ សំដៅដោះស្រាយឱ្យកាន់តែមានប្រសិទ្ធភាព។ ជាមួយគ្នានេះដែរ លោក ពៅ ពិសិដ្ឋ ក៏បានដាក់ចេញនូវផែនការ និងទិសដៅការងារសំខាន់ៗសម្រាប់អនុវត្តក្នុងខែកញ្ញា ដើម្បីតម្រង់ទិសឱ្យការងារចលនាមហាជននៅក្នុងខេត្តពោធិ៍សាត់កាន់តែមានភាពស៊ីជម្រៅ ឆ្លើយតបបានទាន់ពេលវេលាចំពោះសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងពង្រឹងសាមគ្គីភាពក្នុងមូលដ្ឋានឱ្យកាន់តែរឹងមាំបន្ថែមទៀត៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត

ព័ត៌មានថ្មីៗ

ការរៀបចំបំពាក់អំពូល LED ត្រង់ចំណុចប្រសព្វត្រីកោណ បានបញ្ចប់រួចរាល់ ដើម្បីលើកកម្ពស់សោភ័ណភាព និងសុវត្ថិភាព
សន្តិសុខសង្គម

ការរៀបចំបំពាក់អំពូល LED ត្រង់ចំណុចប្រសព្វត្រីកោណ បានបញ្ចប់រួចរាល់ ដើម្បីលើកកម្ពស់សោភ័ណភាព និងសុវត្ថិភាព

អាជ្ញាធរស្រុកកណ្ដៀង ក្រោមការណែនាំរបស់ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងក្រោមការដឹកនាំផ្ទាល់របស់ លោក ណារ៉ា ចំរើន អភិបាលស្រុក បានបំពាក់អំពូល LED ត្រង់ចំណុចប្រសព្វត្រីកោណរួចរាល់ជាស្ថាពរ ដើម្បីលើកកម្ពស់សោភ័ណភាពទីប្រជុំជន ធ្វើជាចំណងដៃស្វាគមន៍ពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នាពេលរាត្រី។ ជាមួយគ្នានេះ អាជ្ញាធរបានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមជួយថែរក្សាសមិទ្ធផលនេះឱ្យបានគង់វង្សយូរអង្វែង។

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ឯកឧត្តម កែវ រតនៈ អញ្ជើញជួបសំណេះសំណាល និងប្រគល់អំណោយជូនកងកម្លាំងប្រដាប់អាវុធ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
សកម្មភាពថ្នាក់ដឹកនាំ

ឯកឧត្តម កែវ រតនៈ អញ្ជើញជួបសំណេះសំណាល និងប្រគល់អំណោយជូនកងកម្លាំងប្រដាប់អាវុធ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ រួមជាមួយ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អំណោយជូនដល់កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាពជាមួយក្រសួង ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៦។

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
រដ្ឋបាលស្រុកភ្នំក្រវាញ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សា
សកម្មភាពអាជ្ញាធរ

រដ្ឋបាលស្រុកភ្នំក្រវាញ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សា

នៅសាលាស្រុកភ្នំក្រវាញ រដ្ឋបាលស្រុកភ្នំក្រវាញបានរៀបចំ កិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក ក្រោមអធិបតីភាព លោក សោម វិសាល ប្រធានក្រុមប្រឹក្សាស្រុក និងមានការអញ្ជើញចូលរួមពី លោកស្រី ថោ សុធា សមាជិកក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ព្រមទាំងអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ កិច្ចប្រជុំបានពិនិត្យ អនុម័តកំណត់ហេតុ និងរបាយការណ៍ការងារប្រចាំខែ ព្រមទាំងដាក់ចេញទិសដៅបន្ត ដើម្បីពង្រឹងការផ្តល់សេវាសាធារណៈ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់​ ផ្តល់បទសម្ភាសន៍អំពីសមិទ្ធិផលនានាក្នុងខេត្តពោធិ៍សាត់
សកម្មភាពថ្នាក់ដឹកនាំ

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់​ ផ្តល់បទសម្ភាសន៍អំពីសមិទ្ធិផលនានាក្នុងខេត្តពោធិ៍សាត់

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់​ ផ្តល់បទសម្ភាសន៍អំពីសមិទ្ធិផលនានាក្នុងខេត្តពោធិ៍សាត់

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត