
សកម្មភាពយ៉ាងផុសផុលរបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង នាសប្ដាហ៍ទី១ ខែកក្កដា
ពោធិ៍សាត់៖ នាសប្ដាហ៍ទី១ នៃខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានបន្តចុះបំពេញសកម្មភាពការងារបក្ស និងសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមមូលដ្ឋានយ៉ាងសកម្ម។ ក្នុងនោះ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំកញ្ជរ ស្រុកកណ្តៀង បានចុះជួបសម្តែងការគួរសម សួរសុខទុក្ខ និងនាំយកអំណោយ ក៏ដូចជាសារនយោបាយរបស់គណបក្សទៅចែករំលែកផ្ទាល់ជូនដល់សមាជិក សមាជិកាបក្ស និងបងប្អូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ។ សកម្មភាពចុះជួយមូលដ្ឋានជាប្រចាំនេះ គឺដើម្បីស្វែងយល់ពីសុខទុក្ខ តម្រូវការជាក់ស្តែង និងជួយដោះស្រាយរាល់បញ្ហាប្រឈមនានា សំដៅពង្រឹងជំនឿចិត្ត និងភាពកក់ក្តៅជូនប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន៕











