
កិច្ចប្រជុំពិភាក្សាការងារ ដើម្បីជម្រុញការអភិវឌ្ឍ និងបម្រើប្រជាពលរដ្ឋក្នុងសង្កាត់លលកស
នៅក្នុងឱកាសនោះ លោក ហេង សុភាណា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវរបស់សមាជិកក្រុមការងារទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តចុះជួយមូលដ្ឋាននាពេលកន្លងមក។ ជាមួយគ្នានេះ លោកប្រធានបានដាក់ចេញនូវទិសដៅគន្លឹះៗមួយចំនួនរួមមាន៖ បន្តចុះជាប់ជាមួយប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ដើម្បីក្តាប់ឱ្យបាននូវរាល់ទុក្ខកង្វល់ និងតម្រូវការជាក់ស្តែង, ពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែលឿន រហ័ស និងមានតម្លាភាព ,ជម្រុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដើម្បីធានាសុខសន្តិភាព និងរបៀបរៀបរយក្នុងមូលដ្ឋាន ។











