
សមិទ្ធផលថ្មីជាបន្តបន្ទាប់នៅពោធិ៍សាត់ ឯកឧត្តមបណ្ឌិត ប្រាំង ជលសា ចុះសម្ពោធផ្លូវ-ប្រឡាយ និងជួយឧបត្ថម្ភដល់ប្រជានេសាទក្នុងរដូវបិទនេសាទ
ឯកឧត្តមបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលជាអំណោយរបស់ក្រុមការងារអគ្គិសនីកម្ពុជា ក្នុងទឹកប្រាក់សរុប ២១៦,៧៧១.៧៥ដុល្លារអាមេរិក។











