អាជីវករផ្សារបត់រំដួល ស្ម័គ្រចិត្តរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការស្វាគមន៍យ៉ាងកក់ក្តៅពីប្រធានគណបក្សស្រុកតាលោសែនជ័យ

អាជីវករផ្សារបត់រំដួល ស្ម័គ្រចិត្តរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការស្វាគមន៍យ៉ាងកក់ក្តៅពីប្រធានគណបក្សស្រុកតាលោសែនជ័យ

ពោធិ៍សាត់៖ លោក ចាន់ វិចិត្រ អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការគណបក្សស្រុកតាលោសែនជ័យ បានអញ្ជើញជួបសំណេះសំណាលយ៉ាងស្និទ្ធស្នាល ជាមួយបងប្អូនអាជីវករផ្សារបត់រំដួល មកពីភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ ។ ការជួបជុំនេះ ធ្វើឡើងក្នុងឱកាសដែលបងប្អូនអាជីវករ បានស្ម័គ្រចិត្តសុំចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមចំណែកក្នុងការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន។ ក្នុងឱកាសដ៏មានអត្ថន័យនោះ លោក ចាន់ វិចិត្រ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូនអាជីវករទាំងអស់ ដែលបានជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងបានផ្តាំផ្ញើឱ្យបន្តសហការ និងសាមគ្គីគ្នាល្អ ដើម្បីការរីកចម្រើនក្នុងសហគមន៍ទាំងមូល៕

ព័ត៌មានពាក់ព័ន្ធ

លោក ងួន ប៉ោសេង អញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តដល់សិស្សានុសិស្សថ្នាក់ទី១២ ក្នុងសង្កាត់ព្រៃញី ត្រៀមប្រឡងបាក់ឌុប
នយោបាយ
លោក ងួន ប៉ោសេង អញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តដល់សិស្សានុសិស្សថ្នាក់ទី១២ ក្នុងសង្កាត់ព្រៃញី ត្រៀមប្រឡងបាក់ឌុប
ពោធិ៍សាត់៖ លោក ងួន ប៉ោសេង ប្រធានក្រុមការងារចុះជួយសង្កាត់ព្រៃញី រួមជាមួយអនុប្រធាន និងសមាជិកក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់ការលើកទឹកចិត្តយ៉ាងកក់ក្តៅដល់សិស្សានុសិស្សថ្នាក់ទី១២ ក្នុងសង្កាត់ព្រៃញី សរុបចំនួន ៤៨នាក់ ដែលត្រូវត្រៀមខ្លួនប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ១០ សីហា ២០២៦ ខាងមុខនេះ។ ពិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សសង្កាត់ព្រៃញី ក្នុងគោលបំណងពិនិត្យការត្រៀមលក្ខណៈ ព្រមទាំងផ្តល់អនុសាសន៍ និងការណែនាំល្អៗ ដើម្បីជួយជំរុញស្មារតីបេក្ខជនទាំងអស់ឲ្យខិតខំប្រឹងប្រែងដណ្តើមយកលទ្ធផលល្អប្រសើរជូនខ្លួនឯង គ្រួសារ និងសង្គមជាតិ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
បិទវគ្គអប់រំនយោបាយកម្រិត១ ជំនាន់ទី៣៤ ជូនដល់មន្ត្រីនិងសកម្មជន យុវជនរបស់ គណបក្សមូលដ្ឋានមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
នយោបាយ
បិទវគ្គអប់រំនយោបាយកម្រិត១ ជំនាន់ទី៣៤ ជូនដល់មន្ត្រីនិងសកម្មជន យុវជនរបស់ គណបក្សមូលដ្ឋានមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
ពិធីបិទវគ្គអប់រំនយោបាយកម្រិត១ ជំនាន់ទី៣៤ របស់គណបក្សប្រជាជនកម្ពុជា ក្នុងខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម ខូយ រីដា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៣ថ្ងៃ និងមានសិក្ខាកាមចំនួន ៦១រូប (ស្រី ៣០រូប) មកពីមន្ទីរសុខាភិបាលខេត្ត។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ក្រុមការងារចុះមូលដ្ឋានសង្កាត់ផ្ទះព្រៃ ចុះសំណេះសំណាលតាមខ្នងផ្ទះជាមួយសមាជិកគណបក្សចាស់ជរា និងមានជំងឺ
នយោបាយ
ក្រុមការងារចុះមូលដ្ឋានសង្កាត់ផ្ទះព្រៃ ចុះសំណេះសំណាលតាមខ្នងផ្ទះជាមួយសមាជិកគណបក្សចាស់ជរា និងមានជំងឺ
ពោធិ៍សាត់៖ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ផ្ទះព្រៃ បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខសមាជិកគណបក្សដែលមានវ័យចាស់ជរា មានជំងឺ និងមានជីវភាពខ្វះខាត ដល់ខ្នងផ្ទះផ្ទាល់ ស្ថិតនៅក្នុងភូមិដង្គារ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ កាលថ្ងៃអាទិត្យ ទី២ ខែសីហា ឆ្នាំ២០២៦។ សកម្មភាពនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងក្តីបារម្ភយ៉ាងជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំ ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់សមាជិកគណបក្សនៅតាមមូលដ្ឋាន៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ក្រុមការងារ ឯកឧត្តម កែវ រតនៈ និងឯកឧត្តម ទី នរិន្ទ ចុះសួរសុខទុក្ខ ផ្តល់សេវាសាធារណៈ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ
នយោបាយ
ក្រុមការងារ ឯកឧត្តម កែវ រតនៈ និងឯកឧត្តម ទី នរិន្ទ ចុះសួរសុខទុក្ខ ផ្តល់សេវាសាធារណៈ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ
សកម្មភាពចុះមូលដ្ឋាននេះ ធ្វើឡើងក្នុងគោលបំណង ជួយដោះស្រាយរាល់បញ្ហាប្រឈម និងសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានភ្លាមៗតាមលទ្ធភាពជាក់ស្តែង សំដៅរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាជនក្នុងតំបន់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ឯកឧត្តម កែវ រតនៈ និង ឯកឧត្តម ខូយ រីដា អញ្ជើញជួបសំណេះសំណាលជាមួយប្រធានក្រុមបក្សក្នុងស្រុកវាលវែង
នយោបាយ
ឯកឧត្តម កែវ រតនៈ និង ឯកឧត្តម ខូយ រីដា អញ្ជើញជួបសំណេះសំណាលជាមួយប្រធានក្រុមបក្សក្នុងស្រុកវាលវែង
កិច្ចប្រជុំសំណេះសំណាលនេះ គឺធ្វើឡើងដើម្បីពង្រឹងស្មារតីសាមគ្គីភាព កិច្ចសហការ និងពិនិត្យមើលវឌ្ឍនភាពការងារមូលដ្ឋាន សំដៅបន្តជំរុញការអភិវឌ្ឍ និងបម្រើសេវាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកវាលវែងឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលរងខេត្តពោធិ៍សាត់ អញ្ជើញចូលរូមប្រជុំ នៅស្នាក់ការបក្សសង្កាត់លលកស
នយោបាយ
អភិបាលរងខេត្តពោធិ៍សាត់ អញ្ជើញចូលរូមប្រជុំ នៅស្នាក់ការបក្សសង្កាត់លលកស
លោក ហេង សុភាណា និងជាប្រធានក្រុមការងារចុះជួយសង្កាត់លលកស បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការជ្រើសរើសសមាសភាពក្រុមប្រឹក្សាសង្កាត់លលកស (អាណត្តិថ្មី)។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត

ព័ត៌មានថ្មីៗ

មន្ត្រីជំនាញមន្ទីរផែនការខេត្តពោធិ៍សាត់ ចុះស្រង់ទិន្នន័យសន្ទស្សន៍ថ្លៃទំនិញ (CPI) នៅផ្សារពោធិ៍សាត់
សកម្មភាពអាជ្ញាធរ

មន្ត្រីជំនាញមន្ទីរផែនការខេត្តពោធិ៍សាត់ ចុះស្រង់ទិន្នន័យសន្ទស្សន៍ថ្លៃទំនិញ (CPI) នៅផ្សារពោធិ៍សាត់

ពោធិ៍សាត់៖ មន្ត្រីជំនាញនៃមន្ទីរផែនការខេត្តពោធិ៍សាត់ បានចុះសម្ភាសន៍ និងប្រមូលទិន្នន័យសន្ទស្សន៍ថ្លៃទំនិញ និងសេវាកម្មនៅលើទីផ្សារ (CPI) ដោយផ្ទាល់ជាមួយអាជីវករ ស្ថិតនៅផ្សារពោធិ៍សាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។ សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណងតាមដាន ចែករំលែក និងក្តាប់ឱ្យបាននូវការប្រែប្រួលតម្លៃទំនិញប្រើប្រាស់ប្រចាំថ្ងៃនៅលើទីផ្សារជាក់ស្តែង ដើម្បីជាមូលដ្ឋានទិន្នន័យយ៉ាងសំខាន់ក្នុងការវិភាគស្ថានភាពសេដ្ឋកិច្ច និងអត្រាអតិផរណា សម្រាប់បម្រើឱ្យការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឱ្យមានប្រសិទ្ធភាព៕

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
សមាជិកក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាស្រុកកណ្ដៀង
សកម្មភាពថ្នាក់ដឹកនាំ

សមាជិកក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាស្រុកកណ្ដៀង

ពោធិ៍សាត់៖ សមាជិក និងសមាជិកាក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ចំនួន ២រូប បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៧ ឆ្នាំទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកកណ្ដៀង នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងតាមដាន និងពិនិត្យមើលសកម្មភាពការងារ ព្រមទាំងជំរុញការអនុវត្តកិច្ចការអភិវឌ្ឍន៍ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងស្រុកកណ្ដៀង ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបបានទាន់ពេលវេលា៕

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
មន្ទីរផែនការខេត្តពោធិ៍សាត់ ប្រជុំផ្ទៀងផ្ទាត់ទិន្នន័យស្ថិតិកង់បី និងរ៉ឺម៉កទូទាំងខេត្ត
សកម្មភាពថ្នាក់ដឹកនាំ

មន្ទីរផែនការខេត្តពោធិ៍សាត់ ប្រជុំផ្ទៀងផ្ទាត់ទិន្នន័យស្ថិតិកង់បី និងរ៉ឺម៉កទូទាំងខេត្ត

ពោធិ៍សាត់៖ លោក ឈុន បូណារិទ្ធ ប្រធានមន្ទីរផែនការខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំសំខាន់មួយ ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យស្ថិតិមធ្យោបាយដឹកជញ្ជូន ប្រភេទកង់បី និងរ៉ឺម៉ក នៅតាមបណ្តាឃុំ សង្កាត់ ក្រុង និងស្រុកទូទាំងខេត្ត នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងប្រមូល និងផ្ទៀងផ្ទាត់ទិន្នន័យឱ្យបានច្បាស់លាស់ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការគ្រប់គ្រង កែលម្អប្រព័ន្ធដឹកជញ្ជូន និងសម្រួលដល់ការរៀបចំផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ក្នុងខេត្តពោធិ៍សាត់ ឱ្យកាន់តែមានប្រសិទ្ធភាព៕

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អាជ្ញាធរស្រុកក្រគរ បើកកិច្ចប្រជុំផ្ទៀងផ្ទាត់ទិន្នន័យដីរដ្ឋដែលរងការទន្ទ្រាន ក្នុងឃុំចំនួនបី
សកម្មភាពអាជ្ញាធរ

អាជ្ញាធរស្រុកក្រគរ បើកកិច្ចប្រជុំផ្ទៀងផ្ទាត់ទិន្នន័យដីរដ្ឋដែលរងការទន្ទ្រាន ក្នុងឃុំចំនួនបី

ខេត្តពោធិ៍សាត់៖ យុទ្ធនាការពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលនៃការស្រង់ទិន្នន័យទីតាំងដីចុះបញ្ជីឯកជនរបស់រដ្ឋ ដែលរងការទន្ទ្រានកាន់កាប់ពីប្រជាពលរដ្ឋ ត្រូវបានរៀបចំឡើងនៅក្នុងសាលប្រជុំរដ្ឋបាលស្រុកក្រគរ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះដឹកនាំដោយ លោក គឺ គឹមណូ អភិបាលរងស្រុក ដំណាងឱ្យលោកអភិបាលស្រុកក្រគរ ដោយមានកិច្ចសហការជាមួយមន្ទីរកសិកម្ម និងនាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់។ ជំនួបពិភាក្សានេះ មានការចូលរួមយ៉ាងសកម្មពីសំណាក់មន្ត្រីការិយាល័យជំនាញនៃរដ្ឋបាលស្រុក អាជ្ញាធរភូមិ-ឃុំពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន។ ការចុះផ្ទៀងផ្ទាត់ និងប្រមូលទិន្នន័យជាក់ស្តែងនេះ កំពុងផ្តោតលើទីតាំងដីធ្លីស្ថិតក្នុងដែនសមត្ថកិច្ចនៃឃុំចំនួនបី រួមមាន ឃុំអន្សាចំបក់ ឃុំស្វាយស និងឃុំឈើតុំ ដើម្បីធានាបាននូវភាពទាក់ទិនច្បាស់លាស់ តម្លាភាព និងជាមូលដ្ឋានក្នុងការដោះស្រាយតាមនីតិវិធីច្បាប់៕

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត