
គណបក្សសង្កាត់ផ្ទះព្រៃ បើកកិច្ចប្រជុំបូកសរុបការងារខែមិថុនា និងលើកទិសដៅបន្តសម្រាប់ខែកក្កដា
ផ្ទះព្រៃ៖ ទីស្នាក់ការគណបក្សសង្កាត់ផ្ទះព្រៃ បានរៀបចំកិច្ចប្រជុំប្រចាំខែមិថុនា និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ខែកក្កដា ក្រោមវត្តមានថ្នាក់ដឹកនាំ និងសមាជិកបក្សមួយចំនួនទៀត នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកប្រធានគណបក្សសង្កាត់ លោក-លោកស្រីអនុប្រធានគណបក្សសង្កាត់ចំនួន ០២រូប ព្រមទាំងសមាជិក សមាជិកាគណបក្សសង្កាត់ និងលោក-លោកស្រីដែលជាប្រធាន/តំណាងសាខាបក្សភូមិទាំង ១៣ ផងដែរ។ ក្នុងឱកាសនោះ អង្គប្រជុំបានពិភាក្សាយ៉ាងផុសផុលលើលទ្ធផលការងារខែចាស់ និងដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រថ្មីៗ ដើម្បីបន្តបំរើប្រជាពលរដ្ឋ និងអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែរីកចម្រើននៅក្នុងខែកក្កដានេះ៕











