
សន្តិភាពជាគ្រឹះស្ថានស្នូល ជំរុញឱ្យខេត្តពោធិ៍សាត់មានរោងចក្រ និងហេដ្ឋារចនាសម្ព័ន្ធទំនើប
នៅក្នុងអង្គពិធី លោក កែវ រតនៈ បានកោតសរសើរចំពោះការបង្កើត «ក្លឹបគ្រូបង្រៀន» ដែលជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ការផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងសាមគ្គីភាពក្នុងវិស័យអប់រំ។ ដើម្បីជាការលើកទឹកចិត្តដល់បេសកកម្មដ៏ថ្លៃថ្លារបស់លោកគ្រូ អ្នកគ្រូ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស លោករដ្ឋមន្ត្រីបានប្រកាសឧបត្ថម្ភអង្ករចំនួន ២០តោន និងថវិកា ៤០លានរៀល ជូនដល់ក្លឹបគ្រូបង្រៀនបាកាន សម្រាប់ប្រើប្រាស់ក្នុងក្របខណ្ឌឆ្នាំ២០២៦។











