
ក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភដល់សមាជិកបក្សមានទុក្ខលំបាក និងមានជំងឺក្នុងភូមិសាលាគំរូ
លោក សៀង សេងពុទ្ធា ប្រធានអង្គភាពរដ្ឋករទឹកខេត្ត និងជាប្រធានក្រុមការងារចុះជួយភូមិសាលាគំរូ ព្រមទាំងក្រុមការងារ បានសហការជាមួយលោកស្រីចៅសង្កាត់ព្រៃញី និងលោក-លោកស្រីមេភូមិសាលាគំរូ ចុះសួរសុខទុក្ខបងប្អូនសមាជិកបក្ស និងផ្តល់ជំនួយឧបត្ថម្ភក្នុងមូលដ្ឋានផ្ទាល់ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។











