
ឯកឧត្តម សៅ ដារឿន ធ្វើបទឧទ្ទេសនាមស្តីពីប្រវត្តិ និងស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា នៅស្រុកតាលោសែនជ័យ
ខេត្តពោធិ៍សាត់៖ ឯកឧត្តម សៅ ដារឿន សមាជិកគណៈកម្មាធិការគណបក្សខេត្ត និងជាអនុប្រធានគណៈឃោសនាអប់រំខេត្តពោធិ៍សាត់ បានអញ្ជើញធ្វើបទឧទេ្ទសនាម ក្រោមប្រធានបទស្តីពី «គណបក្សប្រជាជនកម្ពុជា ប្រវត្តិ សកម្មភាព ស្នាដៃ និងបទពិសោធន៍» កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ។ ពិធីនេះត្រូវបានរៀបចំឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកតាលោសែនជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្ស និងយុវជនបក្សនៅក្នុងមូលដ្ឋាន។ ការធ្វើបទឧទ្ទេសនាមនេះ គឺក្នុងគោលបំណងពង្រឹងការយល់ដឹងដល់សមាជិកបក្សគ្រប់រូប ឱ្យកាន់តែជ្រួតជ្រាបអំពីប្រវត្តិដ៏យូរអង្វែង ស្មារតីតស៊ូ ស្នាដៃធំៗ និងបទពិសោធន៍ជាប្រវត្តិសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ក្នុងការរំដោះជាតិ ការពារ និងកសាងមាតុភូមិ ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយសន្តិភាព និងស្ថិរភាពសង្គម៕











