
មន្ទីរកសិកម្មខេត្តពោធិ៍សាត់ និងគម្រោង CASDP បើកកញ្ចប់ដេញថ្លៃផ្គត់ផ្គង់ប្រព័ន្ធស្រោចស្រព ជូនសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង
ពោធិ៍សាត់៖ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ រួមជាមួយក្រុមការងារគម្រោង CASDP (ដឹកនាំដោយ លោក អ៊ុក សុធា ប្រធានការិយាល័យផែនការ-គណនេយ្យ) បានអញ្ជើញចូលរួមក្នុងពិធីបើកកញ្ចប់ដេញថ្លៃផ្គត់ផ្គង់ និងដំឡើងប្រព័ន្ធស្រោចស្រព ជូនដល់សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង ស្ថិតក្នុងភូមិប៊ុនរ៉ានី សែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។ សម្ភារ និងសេវាកម្មក្នុងកញ្ចប់ដេញថ្លៃរួមមាន៖ ទុយោមេ សម្រាប់ឆ្លើយតបលើផ្ទៃដី ២៥ ហិកតា, ប្រព័ន្ធស្រោចស្រព ចំនួន ២៥ ឈុត, សេវាដំឡើង និងឧបករណ៍ប្រព័ន្ធស្រោចស្រព (ទុយោដំណក់ទឹក និងវ៉ានបិទ-បើកទឹក) ចំនួន ២០ ឈុត។ ក្នុងដំណើរការដេញថ្លៃនេះ មានក្រុមហ៊ុនចំនួន ៤ បានដាក់សំណើប្រកួតប្រជែង ដោយមានការចូលរួមយ៉ាងសកម្មពីសំណាក់តំណាងក្រុមហ៊ុន និងសមាជិកគណៈកម្មការលទ្ធកម្មសហគមន៍សរុបចំនួន ១២ នាក់ (ស្រី ៤ នាក់) ប្រកបដោយភាពតម្លាភាព និងទទួលបានលទ្ធផលជាវិជ្ជមាន៕










