
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យស្រែប្រជាពលរដ្ឋរងគ្រោះរាំងស្ងួត និងបញ្ជាឱ្យបើកទឹកទប់ស្កាត់ការខូចខាតជាបន្ទាន់
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យស្ថានភាពស្រូវស្រែ របស់ប្រជាពលរដ្ឋដោយផ្ទាល់ ស្ថិតនៅក្នុងភូមិអូរព្រាល ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលកំពុងរងផលប៉ះពាល់ពីគ្រោះរាំងស្ងួត និងខ្វះខាតទឹកស្រោចស្រពធ្ងន់ធ្ងរជាងតំបន់ដទៃទៀត នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។ ក្នុងឱកាសអញ្ជើញពិនិត្យស្ថានភាពជាក់ស្តែង ឯកឧត្តមអភិបាលខេត្ត បានចេញបទបញ្ជាជាបន្ទាន់ទៅកាន់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ឱ្យចាត់វិធានការបើកទ្វារទឹកទំនប់ទី៣ ដើម្បីរំដោះ និងបញ្ជូនទឹកមកកាន់តំបន់ដែលកំពុងរងគ្រោះនេះឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា សំដៅសង្គ្រោះស្រូវស្រែរបស់ប្រជាពលរដ្ឋឱ្យរួចផុតពីការខូចខាត៕











