
ប្រជាពលរដ្ឋភូមិកោះស្វាយ រីករាយនឹងទិន្នផលស្រូវ និងតម្លៃទីផ្សារសមរម្យ ក្រោយទទួលបានទឹកស្រោចស្រពគ្រប់គ្រាន់
ពោធិ៍សាត់៖ លោក ចាន់ វិចិត្រ អភិបាលនៃគណៈអភិបាលស្រុកតាលោសែនជ័យ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងថា បងប្អូនប្រជាកសិករនៅក្នុងភូមិកោះស្វាយ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ កំពុងសម្តែងនូវក្តីសប្បាយរីករាយយ៉ាងខ្លាំង បន្ទាប់ពីទទួលបានទឹកស្រោចស្រពគ្រប់គ្រាន់ ធ្វើឱ្យទិន្នផលស្រូវទទួលបានផលខ្ពស់ និងលក់បានតម្លៃសមរម្យនៅលើទីផ្សារ។ លោកអភិបាលស្រុកបានគូសបញ្ជាក់អំពីតម្លៃទីផ្សារស្រូវនាពេលបច្ចុប្បន្ន ៖ ស្រូវប្រភេទ «សែនក្រអូប» លក់បានតម្លៃ ១.០៨០ រៀល/គីឡូក្រាម និងស្រូវប្រភេទ «អូមអឹម (OM)» លក់បានតម្លៃ ៩២០ រៀល/គីឡូក្រាម។ តម្លៃ និងទិន្នផលទទួលបាននាពេលនេះ គឺជាតម្លៃមួយដែលបងប្អូនប្រជាពលរដ្ឋអាចទទួលយកបាន និងបង្កើនស្នាមញញឹម ព្រមទាំងជីវភាពធូរធារមួយកម្រិតទៀតជូនគ្រួសារកសិករនៅក្នុងមូលដ្ឋាន៕









