
មន្ត្រីជំនាញមន្ទីរកសិកម្ម សហការជាមួយកម្មវិធី ASPIRE-AT បើកវគ្គបណ្តុះបណ្តាលស្ដីពីបច្ចេកទេសធ្វើជីកំប៉ុស្តិ៍ និងថ្នាំពុលធម្មជាតិ ជូនសហគមន៍កសិកម្មដប់បាត
សកម្មភាពសំខាន់ៗក្នុងវគ្គបណ្តុះបណ្តាល៖ ផ្តោតលើផលប្រយោជន៍នៃការប្រើប្រាស់ជីកំប៉ុស្តិ៍គោក និងថ្នាំកសិកម្មធម្មជាតិ ស្របតាមស្តង់ដារអនុវត្តកសិកម្មល្អ (GAP) ដើម្បីលើកកម្ពស់គុណភាពបន្លែ សុវត្ថិភាព និងពង្រីកទីផ្សារ, ពន្យល់ណែនាំអំពីធាតុផ្សំ និងវិធីសាស្ត្រផលិតជីកំប៉ុស្តិ៍ និងថ្នាំពុលធម្មជាតិប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។ ជាលទ្ធផលសិក្ខាកាមទាំងអស់ទទួលបានចំណេះដឹង និងជំនាញច្បាស់លាស់លើការផលិត និងប្រើប្រាស់ជីកំប៉ុស្តិ៍ និងថ្នាំកសិកម្មធម្មជាតិតាមស្តង់ដារបច្ចេកទេស។ សិក្ខាកាមមានសមត្ថភាពអាចចែករំលែក និងបង្ហាត់បង្ហាញបន្តដល់សមាជិកដទៃទៀត ដែលជួយកាត់បន្ថយការប្រើប្រាស់ជីគីមី និងថ្នាំកសិកម្ម កាត់បន្ថយចំណាយលើថ្លៃដើមផលិត និងបង្កើនប្រាក់ចំណេញផ្នែកសេដ្ឋកិច្ចគ្រួសារ៕










