
មន្ទីរកសិកម្ម សហការជាមួយកម្មវិធី ASPIRE-AT បើកវគ្គបណ្តុះបណ្តាល «ការអនុវត្តកសិកម្មល្អ (GAP)» ជូនកសិករនៅសហគមន៍កសិកម្មបាក់ចិញ្ចៀនមានជ័យ
ពោធិ៍សាត់៖ លោកស្រី ដឹប ម៉ារីណា មន្ត្រីនៃការិយាល័យក្សេត្រសាស្ត្រ នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានសហការជាមួយកម្មវិធី ASPIRE-AT បើកវគ្គបណ្តុះបណ្តាលស្តីពី «ការអនុវត្តកសិកម្មល្អ (Good Agricultural Practices - GAP)» ជូនដល់បងប្អូនកសិករនៅក្នុងសហគមន៍កសិកម្មបាក់ចិញ្ចៀនមានជ័យ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។ វគ្គបណ្តុះបណ្តាលនេះ មានកសិករចូលរួមសរុបចំនួន ២៨ នាក់ (ក្នុងនោះមានស្រ្តីចំនួន ២០ នាក់) ដោយបានផ្តោតសំខាន់លើការបង្រៀនបច្ចេកទេសដាំដុះតាមបទដ្ឋានសុវត្ថិភាព ការថែទាំដំណាំ និងការកាត់បន្ថយការប្រើប្រាស់សារធាតុគីមី ដើម្បីបង្កើនគុណភាពផលដំណាំ កែលម្អជីវភាពគ្រួសារ និងធានាសុវត្ថិភាពដល់អ្នកបរិភោគ៕











