ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ អញ្ជើញកាន់បិណ្ឌទី១១ នៅវត្តលលកសចាស់ និងវត្តហង្សាបីតិ ព្រមទាំងអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាសុខភាព និងសាមគ្គីភាពជាតិ

ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ អញ្ជើញកាន់បិណ្ឌទី១១ នៅវត្តលលកសចាស់ និងវត្តហង្សាបីតិ ព្រមទាំងអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាសុខភាព និងសាមគ្គីភាពជាតិ

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ បានដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋ ចូលរួមបុណ្យកាន់បិណ្ឌទី១១ នៅវត្តលលកសចាស់ និងវត្តហង្សាបីតិ ហៅវត្តព្រែកស្តី ក្រុងពោធិ៍សាត់ ដោយបានប្រគេនចង្ហាន់ ទេយ្យវត្ថុ និងចែកអំណោយជូនប្រជាពលរដ្ឋ។

ខេត្តពោធិ៍សាត់Pursatក្រុងពោធិ៍សាត់សាសនាឯកឧត្តម ខូយ រីដា

ព័ត៌មានពាក់ព័ន្ធ

លោក ហៀម ឃួន ដឹកនាំកិច្ចប្រជុំកៀងគរថវិកាសម្រាប់ចុះសួរសុខទុក្ខកងកម្លាំងជួរមុខក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់នាឱកាសបុណ្យភ្ជុំបិណ្ឌ
សកម្មភាពថ្នាក់ដឹកនាំ
លោក ហៀម ឃួន ដឹកនាំកិច្ចប្រជុំកៀងគរថវិកាសម្រាប់ចុះសួរសុខទុក្ខកងកម្លាំងជួរមុខក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់នាឱកាសបុណ្យភ្ជុំបិណ្ឌ
លោក ហៀម ឃួន អភិបាលរងខេត្តពោធិ៍សាត់ បានដឹកនាំរៀបចំកិច្ចប្រជុំស្វែងរកមូលនិធិសម្រាប់ទ្រទ្រង់សម្ព័ន្ធភាពរវាងរដ្ឋបាលខេត្ត ស្រុក ក្រុង និងមន្ទីរ អង្គភាពជុំវិញខេត្ត ជាមួយកងកម្លាំងដែលឈរជើងនៅជួរមុខស្ថិតក្នុងភូមិសាស្ត្រខេត្ត នាឱកាសពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅសាលប្រជុំកោះសំពៅមាស ជាន់ទី១សាលាខេត្តពោធិ៍សាត់។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ឯកឧត្តម ខូយ រីដា អញ្ជើញពិនិត្យសោភ័ណភាព សាលាបឋមសិក្សាព្រងិល
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា អញ្ជើញពិនិត្យសោភ័ណភាព សាលាបឋមសិក្សាព្រងិល
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់លើការរៀបចំអនាម័យ បរិស្ថាន និងសោភណភាព នៅសាលាបឋមសិក្សាព្រងិល ដែលស្ថិតនៅក្នុងភូមិព្រងិល ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
រដ្ឋបាលខេត្តពោធិ៍សាត់ ពង្រឹងការយល់ដឹងផ្នែកច្បាប់លើវិស័យអចលនវត្ថុ និងបញ្ចាំ ដើម្បីជៀសវាងបញ្ហាប្រឈម និងការពិន័យផ្សេងៗ
សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តពោធិ៍សាត់ ពង្រឹងការយល់ដឹងផ្នែកច្បាប់លើវិស័យអចលនវត្ថុ និងបញ្ចាំ ដើម្បីជៀសវាងបញ្ហាប្រឈម និងការពិន័យផ្សេងៗ
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ុន មាត្រា អគ្គនាយករងនៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តំណាង ឯកឧត្តម ជូ វណ្ណៈ អគ្គនាយកនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ព្រមទាំងមានការអញ្ជើញចូលរួមពី លោក ហៀម ឃួន អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់, លោក ឆាយ ឈាងសុពល អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ព្រមទាំងមន្ត្រីរាជការពាក់ព័ន្ធ និងអាជីវករក្នុងវិស័យអចលនវត្ថុ និងបញ្ចាំជាច្រើនរូបទៀត។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុចំនួន៣.២៩៦បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ៣ភូមិ
សកម្មភាពថ្នាក់ដឹកនាំ
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុចំនួន៣.២៩៦បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ៣ភូមិ
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិដីធ្លី) សរុបចំនួន ៣,២៩៦បណ្ណ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិចំនួន៣ នៃឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
រាជរដ្ឋាភិបាលសម្រេចរក្សាទុកតំបន់ «អន្ទង់អាំង» នៅភ្នំ១៥០០ ជាតំបន់សាធារណៈរបស់រដ្ឋ ដើម្បីអភិវឌ្ឍជាតំបន់ទេសចរណ៍ធម្មជាតិ
សកម្មភាពថ្នាក់ដឹកនាំ
រាជរដ្ឋាភិបាលសម្រេចរក្សាទុកតំបន់ «អន្ទង់អាំង» នៅភ្នំ១៥០០ ជាតំបន់សាធារណៈរបស់រដ្ឋ ដើម្បីអភិវឌ្ឍជាតំបន់ទេសចរណ៍ធម្មជាតិ
យោងតាមការចុះផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២៦ នេះ សម្តេចធិបតីបានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះប្អូនស្រី សែម សុខគា ដែលបានឆ្លើយតបយ៉ាងសកម្មទៅនឹងការអំពាវនាវរបស់សម្តេចកាលពីថ្ងៃទី១ ខែតុលា កន្លងទៅ ដោយបានយល់ព្រមចូលជួបប្រស្រ័យទាក់ទងជាមួយក្រុមការងារអាជ្ញាធរខេត្តពោធិ៍សាត់ ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយសមស្របជុំវិញបញ្ហាដីធ្លីនៅតំបន់អន្ទង់អាំង (ឬហៅថា បុប្ផាលាក់ខ្លួន) លើខ្នងភ្នំ១៥០០។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
សាខាសមាគមនារីខេត្តពោធិ៍សាត់ ចែកអំណោយមនុស្សធម៌ ជូនជនចាស់ជរាគ្មានទីពឹង និងជនពិការ២៤នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
សកម្មភាពថ្នាក់ដឹកនាំ
សាខាសមាគមនារីខេត្តពោធិ៍សាត់ ចែកអំណោយមនុស្សធម៌ ជូនជនចាស់ជរាគ្មានទីពឹង និងជនពិការ២៤នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
លោកជំទាវ អាំង សុជាតា ខូយរីដា បាននាំយកអំណោយមនុស្សធម៌ និងថវិកា ទៅចែកជូនជនចាស់ជរា និងជនពិការចំនួន ២៤នាក់ ក្នុងខេត្តពោធិ៍សាត់ ដើម្បីជួយសម្រាលជីវភាព និងចូលរួមអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ ព្រមទាំងបានផ្ដាំផ្ញើការថែទាំសុខភាព និងការប្រុងប្រយ័ត្នលើបញ្ហាសង្គមផ្សេងៗផងដែរ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត

ព័ត៌មានថ្មីៗ

លោកអភិបាលរងខេត្តអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ១៩គ្រួសារ នៅភូមិថ្មបីដុំ សង្កាត់រលាប ក្រុងពោធិ៍សាត់
សកម្មភាពអាជ្ញាធរ

លោកអភិបាលរងខេត្តអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ១៩គ្រួសារ នៅភូមិថ្មបីដុំ សង្កាត់រលាប ក្រុងពោធិ៍សាត់

ពោធិ៍សាត់៖ លោក ហៀម ឃួន អភិបាលរងខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់រលាប បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាចំនួន ១៩គ្រួសារ រស់នៅក្នុងភូមិថ្មបីដុំ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដើម្បីចូលរួមកាត់បន្ថយការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោក ហៀម ឃួន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខយ៉ាងជ្រាលជ្រៅពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាល ថ្នាក់ដឹកនាំតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយមិនទុកឱ្យពលរដ្ឋណាម្នាក់រស់នៅក្នុងការបោះបង់ចោលឡើយ។ អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋទាំង ១៩គ្រួសារ នាឱកាសនោះ ក្នុងមួយគ្រួសារទទួលបាន អង្ករ ១០ គីឡូក្រាម និងសារុង១។ ប្រជាពលរដ្ឋដែលទទួលបានអំណោយទាំងអស់ បានសម្តែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ហៀម ឃួន ព្រមទាំងក្រុមការងារចុះមូលដ្ឋាន ដែលតែងតែគិតគូរ និងចុះមកជួយឧបត្ថម្ភគាំទ្រដល់ពួកគាត់ទាន់ពេលវេលា៕ សាយយ័ន្ដ វុន្នីយ៉ា

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលស្រុកក្រគរ អញ្ជើញដឹកនាំក្នុង «វេទិកាសាលារៀនយើង» ដើម្បីលើកកម្ពស់គុណភាពអប់រំ នៅវិទ្យាល័យ ហ៊ុន សែន ឈើតុំ
សកម្មភាពអាជ្ញាធរ

អភិបាលស្រុកក្រគរ អញ្ជើញដឹកនាំក្នុង «វេទិកាសាលារៀនយើង» ដើម្បីលើកកម្ពស់គុណភាពអប់រំ នៅវិទ្យាល័យ ហ៊ុន សែន ឈើតុំ

អភិបាលស្រុកក្រគរ បានអញ្ជើញដឹកនាំក្នុង «វេទិកាសាលារៀនយើង» នៅវិទ្យាល័យ ហ៊ុន សែន ឈើតុំ ដែលរៀបចំដោយការិយាល័យអប់រំ យុវជន និងកីឡាស្រុក។ វេទិកានេះធ្វើឡើងដើម្បីពង្រឹងកិច្ចសហការ និងលើកកម្ពស់គុណភាពអប់រំ ព្រមទាំងជំរុញឱ្យអាជ្ញាធរ អាណាព្យាបាល និងលោកគ្រូអ្នកគ្រូ ចូលរួមអភិវឌ្ឍធនធានមនុស្សក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខ ចែកអំណោយជូនគ្រួសារអតីតយុទ្ធជន និងនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃក្នុងវេនកាន់បិណ្ឌ
សកម្មភាពអាជ្ញាធរ

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខ ចែកអំណោយជូនគ្រួសារអតីតយុទ្ធជន និងនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃក្នុងវេនកាន់បិណ្ឌ

នាព្រឹកថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២៦ លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទ បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកា ចែកជូនដល់គ្រួសារអតីតយុទ្ធជនចំនួន ៨ គ្រួសារ ដែលជាសម្ព័ន្ធមេត្រីភាពជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត រស់នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
មន្ទីរកសិកម្មខេត្តពោធិ៍សាត់ រៀបចំអង្គប្រជុំស្តីពី «គម្រោងពង្រីកការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយចីរភាព និងភាពធន់» ក្នុងក្រុងពោធិ៍សាត់
កសិកម្ម

មន្ទីរកសិកម្មខេត្តពោធិ៍សាត់ រៀបចំអង្គប្រជុំស្តីពី «គម្រោងពង្រីកការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយចីរភាព និងភាពធន់» ក្នុងក្រុងពោធិ៍សាត់

អង្គប្រជុំនេះបានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ លោក កែវ ច័ន្ទកែវ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីតំណាងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងអង្គភាពគ្រប់គ្រងគម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតប្រកបដោយភាពធន់ និងនិរន្តរភាព ខណ្ឌរដ្ឋបាលព្រៃឈើ ខណ្ឌរដ្ឋបាលជលផល ការិយាល័យផែនការ-គណនេយ្យ និងការិយាល័យក្សេត្រសាស្ត្រ ដោយមានអ្នកចូលរួមសរុបចំនួន ១០នាក់ (ក្នុងនោះស្រីចំនួន ៣នាក់)។

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត