
សាខាសមាគមនារីខេត្តពោធិ៍សាត់ ចែកអំណោយមនុស្សធម៌ ជូនជនចាស់ជរាគ្មានទីពឹង និងជនពិការ២៤នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
លោកជំទាវ អាំង សុជាតា ខូយរីដា បាននាំយកអំណោយមនុស្សធម៌ និងថវិកា ទៅចែកជូនជនចាស់ជរា និងជនពិការចំនួន ២៤នាក់ ក្នុងខេត្តពោធិ៍សាត់ ដើម្បីជួយសម្រាលជីវភាព និងចូលរួមអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ ព្រមទាំងបានផ្ដាំផ្ញើការថែទាំសុខភាព និងការប្រុងប្រយ័ត្នលើបញ្ហាសង្គមផ្សេងៗផងដែរ។










