
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខ ចែកអំណោយជូនគ្រួសារអតីតយុទ្ធជន និងនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃក្នុងវេនកាន់បិណ្ឌ
នាព្រឹកថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២៦ លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទ បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកា ចែកជូនដល់គ្រួសារអតីតយុទ្ធជនចំនួន ៨ គ្រួសារ ដែលជាសម្ព័ន្ធមេត្រីភាពជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត រស់នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។











