
អភិបាលស្រុកក្រគរ អញ្ជើញដឹកនាំក្នុង «វេទិកាសាលារៀនយើង» ដើម្បីលើកកម្ពស់គុណភាពអប់រំ នៅវិទ្យាល័យ ហ៊ុន សែន ឈើតុំ
អភិបាលស្រុកក្រគរ បានអញ្ជើញដឹកនាំក្នុង «វេទិកាសាលារៀនយើង» នៅវិទ្យាល័យ ហ៊ុន សែន ឈើតុំ ដែលរៀបចំដោយការិយាល័យអប់រំ យុវជន និងកីឡាស្រុក។ វេទិកានេះធ្វើឡើងដើម្បីពង្រឹងកិច្ចសហការ និងលើកកម្ពស់គុណភាពអប់រំ ព្រមទាំងជំរុញឱ្យអាជ្ញាធរ អាណាព្យាបាល និងលោកគ្រូអ្នកគ្រូ ចូលរួមអភិវឌ្ឍធនធានមនុស្សក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។









