
រាជរដ្ឋាភិបាលសម្រេចរក្សាទុកតំបន់ «អន្ទង់អាំង» នៅភ្នំ១៥០០ ជាតំបន់សាធារណៈរបស់រដ្ឋ ដើម្បីអភិវឌ្ឍជាតំបន់ទេសចរណ៍ធម្មជាតិ
យោងតាមការចុះផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២៦ នេះ សម្តេចធិបតីបានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះប្អូនស្រី សែម សុខគា ដែលបានឆ្លើយតបយ៉ាងសកម្មទៅនឹងការអំពាវនាវរបស់សម្តេចកាលពីថ្ងៃទី១ ខែតុលា កន្លងទៅ ដោយបានយល់ព្រមចូលជួបប្រស្រ័យទាក់ទងជាមួយក្រុមការងារអាជ្ញាធរខេត្តពោធិ៍សាត់ ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយសមស្របជុំវិញបញ្ហាដីធ្លីនៅតំបន់អន្ទង់អាំង (ឬហៅថា បុប្ផាលាក់ខ្លួន) លើខ្នងភ្នំ១៥០០។










