
លោក ហៀម ឃួន ដឹកនាំកិច្ចប្រជុំកៀងគរថវិកាសម្រាប់ចុះសួរសុខទុក្ខកងកម្លាំងជួរមុខក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់នាឱកាសបុណ្យភ្ជុំបិណ្ឌ
លោក ហៀម ឃួន អភិបាលរងខេត្តពោធិ៍សាត់ បានដឹកនាំរៀបចំកិច្ចប្រជុំស្វែងរកមូលនិធិសម្រាប់ទ្រទ្រង់សម្ព័ន្ធភាពរវាងរដ្ឋបាលខេត្ត ស្រុក ក្រុង និងមន្ទីរ អង្គភាពជុំវិញខេត្ត ជាមួយកងកម្លាំងដែលឈរជើងនៅជួរមុខស្ថិតក្នុងភូមិសាស្ត្រខេត្ត នាឱកាសពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅសាលប្រជុំកោះសំពៅមាស ជាន់ទី១សាលាខេត្តពោធិ៍សាត់។











