
សេចក្តីជូនដំណឹង របស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់
សេចក្តីជូនដំណឹង បន្តហាត់រៀនសិល្បៈដោយឥតគិតថ្លៃ! មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ សូមជូនដំណឹងដល់ សិស្សានុសិស្ស និងសិក្ខាកាមសិល្បៈ ដែលបានបញ្ចប់ការហាត់រៀនសិល្បៈក្នុង វគ្គបណ្តុះបណ្តាលសិល្បៈ វគ្គ១ ឆ្នាំ២០២៦ ឱ្យបានជ្រាបថា មន្ទីរនឹងរៀបចំបើក វគ្គបណ្តុះបណ្តាលសិល្បៈ វគ្គ២ ឆ្នាំ២០២៦ ដើម្បីឱ្យសិស្សានុសិស្សអាចបន្តអភិវឌ្ឍសមត្ថភាព និងជំនាញសិល្បៈរបស់ខ្លួន។











