
ក្រុមការងារមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ នាំយកទេយ្យវត្ថុ និងថវិកា ចូលរួមវេនកាន់បិណ្ឌនៅវត្តហ្លួង ដើម្បីថែរក្សាប្រពៃណីជាតិ
លោកស្រី សំ ដានី ប្រធានការិយាល័យវិទ្យុជាតិខេត្តពោធិ៍សាត់ តំណាងលោក លាង ទិតដ្ឋាន ប្រធានមន្ទីរព័ត៌មានខេត្ត បានដឹកនាំក្រុមការងារនាំយកគ្រឿងឧបភោគ បរិភោគ (មី ទឹកសុទ្ធ ទឹកក្រូច) និងបច្ច័យ ២០ម៉ឺនរៀល ទៅប្រគេនព្រះសង្ឃក្នុងពិធីបុណ្យកាន់បិណ្ឌនៅ វត្តហ្លួង ស្ថិតក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់ ដើម្បីចូលរួមទ្រទ្រង់ព្រះសង្ឃ និងរួមចំណែកលើកស្ទួយប្រពៃណីព្រះពុទ្ធសាសនា។











