
មន្ទីរវប្បធម៌ខេត្តពោធិ៍សាត់ រៀបចំផែនការពិនិត្យវាយតម្លៃបញ្ចប់វគ្គសិក្សាជំនាញគំនូរ និងតន្ត្រី (វគ្គទី១)
[ពោធិ៍សាត់]៖ លោក អ៊ុក រក្សា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំនីតិវិធី និងផែនការពិនិត្យវាយតម្លៃ បញ្ចប់វគ្គសិក្សាទី១ (រយៈពេល ៣ ខែ) សម្រាប់សិស្សផ្នែកជំនាញសិល្បៈគំនូរ និងតន្ត្រី នារសៀលថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង៖ ការកំណត់ស្តង់ដារ បង្កើតនីតិវិធី និងលក្ខខណ្ឌវាយតម្លៃឱ្យមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់, ពិនិត្យឱ្យបានច្បាស់លាស់នូវកម្រិតចំណេះដឹង និងជំនាញពិតប្រាកដរបស់សិស្សម្នាក់ៗ មុននឹងប្រកាសលទ្ធផលជាផ្លូវការ និងអនុញ្ញាតឱ្យបន្តទៅកាន់វគ្គសិក្សាបន្ទាប់។ នេះជាការយកចិត្តទុកដាក់របស់មន្ទីរជំនាញ ក្នុងការធានាឱ្យបាននូវគុណភាពនៃការបណ្តុះបណ្តាលធនធានមនុស្ស លើវិស័យវប្បធម៌និងវិចិត្រសិល្បៈនៅក្នុងខេត្តពោធិ៍សាត់ឱ្យកាន់តែរីកចម្រើន៕











