ក្រុមការងារឃុំស្វាយលួង បើកប្រជុំពិភាក្សាការងារ និងនាំយកអំណោយអង្ករ រួមទាំងសម្ភារសិក្សាចែកជូនប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងឃុំ

ក្រុមការងារឃុំស្វាយលួង បើកប្រជុំពិភាក្សាការងារ និងនាំយកអំណោយអង្ករ រួមទាំងសម្ភារសិក្សាចែកជូនប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងឃុំ

ក្រុមការងារឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានបើកប្រជុំពិភាក្សាការងារជាមួយអាជ្ញាធរឃុំ ភូមិ និងយុវជន ដើម្បីអភិវឌ្ឍន៍មូលដ្ឋាន។ ជាមួយគ្នានេះ ក្រុមការងារបានចុះសួរសុខទុក្ខ និងនាំយកអង្ករចែកជូនគ្រួសារក្រីក្រជួបការលំបាក ព្រមទាំងបានចែកសៀវភៅសិក្សាជូនដល់សិស្សានុសិស្សតាមភូមិនានាក្នុងឃុំ សម្រាប់ប្រៀបចំឆ្នាំសិក្សា ២០២៦-២០២៧ ខាងមុខនេះ។

ខេត្តពោធិ៍សាត់Pursatស្រុកកណ្តៀង

ព័ត៌មានពាក់ព័ន្ធ

កិច្ចប្រជុំបូកសរុបការងារសន្តិសុខ និងកិច្ចសហការជាមួយភាគីពាក់ព័ន្ធ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ នៅខេត្តពោធិ៍សាត់
នយោបាយ
កិច្ចប្រជុំបូកសរុបការងារសន្តិសុខ និងកិច្ចសហការជាមួយភាគីពាក់ព័ន្ធ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ នៅខេត្តពោធិ៍សាត់
នៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំស្ដីពីកិច្ចសហការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងការផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ងួន ប៉ោសេង អភិបាលរងខេត្តពោធិ៍សាត់ និង លោក គី ចាន់សុផល ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត ព្រមទាំងមានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើនរូប នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ក្រុមការងារចុះជួយសង្កាត់ព្រៃញី ចែកអំណោយជូនពលរដ្ឋខ្វះខាត ចំនួន៣៥០គ្រួសារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នៅវត្តស្រះស្រង់
នយោបាយ
ក្រុមការងារចុះជួយសង្កាត់ព្រៃញី ចែកអំណោយជូនពលរដ្ឋខ្វះខាត ចំនួន៣៥០គ្រួសារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នៅវត្តស្រះស្រង់
លោក ងួន ប៉ោសេង អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះមូលដ្ឋានសង្កាត់ព្រៃញី រួមជាមួយលោកអនុប្រធាន និងសមាជិក សមាជិកា ក្រុមការងារបានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត បិណ្ឌទី១២ និងជួបសំណេះសំណាល នាំយកអំណោយមនុស្សធម៌ មកចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងសង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ចំនួន៣៥០គ្រួសារ ដែលបានប្រារព្ធធ្វើនៅ វត្តស្រះស្រង់។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ដំណើការការិយាល័យចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦៖ អាជ្ញាធរអំពាវនាវឱ្យប្រជាពលរដ្ឋអញ្ជើញទៅពិនិត្យឈ្មោះ និងចុះឈ្មោះឱ្យបានគ្រប់ៗគ្នា
នយោបាយ
ដំណើការការិយាល័យចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦៖ អាជ្ញាធរអំពាវនាវឱ្យប្រជាពលរដ្ឋអញ្ជើញទៅពិនិត្យឈ្មោះ និងចុះឈ្មោះឱ្យបានគ្រប់ៗគ្នា
ក្នុងបរិយាកាសនៃការចាប់ផ្តើមដំណើរការនាព្រឹកនេះ ក្រុមការងាររៀបចំការបោះឆ្នោតប្រចាំឃុំ-សង្កាត់ ដោយមានការសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធ បានរៀបចំបំពាក់សម្ភារ ឧបករណ៍បច្ចេកទេស និងសម្រួលទីតាំងការិយាល័យ ដើម្បីរង់ចាំទទួល និងបម្រើសេវាជូនប្រជាពលរដ្ឋដែលអញ្ជើញមកពិនិត្យមើលឈ្មោះ ឬមកចុះឈ្មោះបោះឆ្នោតថ្មី។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ក្រុមការងារចុះជួយឃុំកញ្ជរ នាំយកទេយ្យទាន និងថវិការបស់ឯកឧត្តមបណ្ឌិត ប្រាំង ជលសា ព្រមទាំងបច្ច័យអគ្គិសនីសៀមរាប ប្រគេនជូនវត្តចំនួន២ ក្នុងខេត្តពោធិ៍សាត់
នយោបាយ
ក្រុមការងារចុះជួយឃុំកញ្ជរ នាំយកទេយ្យទាន និងថវិការបស់ឯកឧត្តមបណ្ឌិត ប្រាំង ជលសា ព្រមទាំងបច្ច័យអគ្គិសនីសៀមរាប ប្រគេនជូនវត្តចំនួន២ ក្នុងខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ ក្រុមការងារចុះជួយឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បាននាំយកទេយ្យទាន និងថវិកាដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិត ប្រាំង ជលសា ព្រមទាំងបច្ច័យដែលបានចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និយោជិត និងកម្មករនៃអគ្គិសនីសៀមរាប ទៅវេរប្រគេនជូនដល់វត្តចំនួន ២ ដែលស្ថិតនៅក្នុងឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ នៅក្នុងសប្តាហ៍ទី១ ខែតុលា ឆ្នាំ២០២៦ នេះ ។ ពិធីប្រគេនទេយ្យទាន និងបច្ច័យនាពេលនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីរួមចំណែកទ្រទ្រង់ដល់ព្រះសង្ឃដែលកំពុងគង់ចាំវស្សា ព្រមទាំងចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យកាន់តែមានភាពរីកចម្រើន។ ជាមួយគ្នានេះ ក្រុមការងារក៏បានបួងសួងជូនពរ និងចែករំលែកនូវកុសលផលបុណ្យនាពេលនេះ ជូនដល់បងប្អូន ញាតិមិត្តជិតឆ្ងាយទាំងអស់ ឱ្យជួបតែសេចក្តីសុខ សុខភាពល្អបរិបូរណ៍ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងមានជីវភាពកាន់តែចម្រើនរុងរឿងជានិរន្តរ៍៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
រដ្ឋបាលខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីតួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
នយោបាយ
រដ្ឋបាលខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីតួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «សារៈសំខាន់នៃតួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦» ក្រោមអធិបតីភាព លោក ងួន ប៉ោសេង អភិបាលរងខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីតំណាងលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តពោធិ៍សាត់ អាជ្ញាធរក្រុង-ស្រុក កងកម្លាំងប្រដាប់អាវុធ និងក្រុមប្រឹក្សាឃុំ សង្កាត់ទូទាំងខេត្ត នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
បិទវគ្គអប់រំនយោបាយកម្រិត ១ ជំនាន់ទី៣៦ជូនដល់មន្ត្រីនិងសកម្មជន យុវជនរបស់ គណបក្សមូលដ្ឋានមន្ទីរអប់រំយុវជននិងកីឡា ខេត្តពោធិ៍សាត់
នយោបាយ
បិទវគ្គអប់រំនយោបាយកម្រិត ១ ជំនាន់ទី៣៦ជូនដល់មន្ត្រីនិងសកម្មជន យុវជនរបស់ គណបក្សមូលដ្ឋានមន្ទីរអប់រំយុវជននិងកីឡា ខេត្តពោធិ៍សាត់
ឯកឧត្តម ខូយ រីដា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត១ ជំនាន់ទី៣៦ នៅខេត្តពោធិ៍សាត់ ដែលមានសិក្ខាកាមចំនួន៦៥រូប ក្នុងនោះស្រី២០រូប។វគ្គបណ្តុះបណ្តាលមានរយៈពេល៣ថ្ងៃកន្លះ និងមានគោលបំណងពង្រឹងចំណេះដឹងនយោបាយ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត

ព័ត៌មានថ្មីៗ

ទឹកទំនប់បង្ហៀរក្បាលហុងស្រកចុះ ប្រជានេសាទឆ្លៀតឱកាសបង់សំណាញ់ និងបណ្តែតមងរកផលនេសាទ
ធនធានទឹក និងឧតុនិយម

ទឹកទំនប់បង្ហៀរក្បាលហុងស្រកចុះ ប្រជានេសាទឆ្លៀតឱកាសបង់សំណាញ់ និងបណ្តែតមងរកផលនេសាទ

ពោធិ៍សាត់៖ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ក្រោយពេលកម្រិតទឹកនៅតំបន់ទំនប់បង្ហៀរក្បាលហុងបានស្រកចុះ គេសង្កេតឃើញប្រជាពលរដ្ឋ និងប្រជានេសាទមូលដ្ឋានជាច្រើននាក់ បាននាំគ្នាឆ្លៀតឱកាសប្រកបមុខរបរនេសាទដោយការបង់សំណាញ់ និងបណ្តែតមងយ៉ាងមមាញឹក នៅតាមបណ្តោយស្ទឹងពោធិ៍សាត់។ សកម្មភាពនេះ គឺជាទម្លាប់ប្រចាំឆ្នាំរបស់ប្រជានេសាទក្នុងខេត្តពោធិ៍សាត់ នៅពេលដែលរដូវទឹកធ្លាក់ចាប់ផ្តើមស្រកចុះ ដែលជាឱកាសពួកគាត់អាចរកផលនេសាទត្រីធម្មជាតិសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងលក់ដូរនៅលើទីផ្សារក្នុងស្រុក៕

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ឆ្នាំ២០២៦ លើកទី៥ នៅស្រុកកណ្តៀង សម្រេចលទ្ធផលជោគជ័យដោះស្រាយជូនពលរដ្ឋបាន ១០០%
សកម្មភាពថ្នាក់ដឹកនាំ

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ឆ្នាំ២០២៦ លើកទី៥ នៅស្រុកកណ្តៀង សម្រេចលទ្ធផលជោគជ័យដោះស្រាយជូនពលរដ្ឋបាន ១០០%

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ឆ្នាំទី៣ អាណត្តិទី៤ ឆ្នាំ២០២៦ តាមបណ្ដាក្រុង ស្រុក បានបើកដំណើរការជាលើកទី៥ នៅសាលាស្រុកកណ្តៀង ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និង លោក អ៊ុយ សុធាវី អភិបាលរងខេត្ត ដោយមានអ្នកចូលរួមប្រមាណ ១៧៩នាក់។

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អាជ្ញាធរស្រុកភ្នំក្រវាញ ចុះដឹកនាំកម្លាំងជួសជុលផ្លូវលំ សំបុកមាន់ ជូនប្រជាពលរដ្ឋនៅឃុំសំរោង
សកម្មភាពអាជ្ញាធរ

អាជ្ញាធរស្រុកភ្នំក្រវាញ ចុះដឹកនាំកម្លាំងជួសជុលផ្លូវលំ សំបុកមាន់ ជូនប្រជាពលរដ្ឋនៅឃុំសំរោង

ពោធិ៍សាត់៖ លោក ធាម សុផាត អភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញ បានអញ្ជើញចុះដឹកនាំផ្ទាល់នូវមន្ត្រីរាជការ ក៏ដូចជាអាជ្ញាធរឃុំ ដើម្បីចុះជួសជុលកំណាត់ផ្លូវលំដែលមានស្ថានភាពខូចខាត ផ្លូវសំបុកមាន់ ក្នុងគោលបំណងសម្រួលដល់ការធ្វើដំណើរកាន់តែមានភាពងាយស្រួល និងធានាបាននូវសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦។ ការចុះអន្តរាគមន៍ជួសជុលផ្លូវនេះ ត្រូវបានធ្វើឡើងនៅក្នុងភូមិសាស្ត្រ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ខណៈដែលស្ថានភាពផ្លូវកន្លងមកមានការលំបាកខ្លះៗក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនកសិផលផ្សេងៗ។ សកម្មភាពចុះអន្តរាគមន៍ដោះស្រាយបញ្ហាខ្វះខាត និងសំណូមពរទាន់ពេលវេលានេះ គឺជាការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អាជ្ញាធរមូលដ្ឋាន ក្នុងការបម្រើផលប្រយោជន៍ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីលើកកម្ពស់ការតភ្ជាប់ទំនាក់ទំនង និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ សាយយ័ន្ដ វុន្នីយ៉ា

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ឯកឧត្តម ខូយ រីដា ចុះពិនិត្យស្ថានភាពទឹក និងបញ្ជាឱ្យបិទ-បើកទំនប់ស្ទាក់ទឹកនានា ដើម្បីធានាសុវត្ថិភាពស្បៀង និងទឹកប្រើប្រាស់
ធនធានទឹក និងឧតុនិយម

ឯកឧត្តម ខូយ រីដា ចុះពិនិត្យស្ថានភាពទឹក និងបញ្ជាឱ្យបិទ-បើកទំនប់ស្ទាក់ទឹកនានា ដើម្បីធានាសុវត្ថិភាពស្បៀង និងទឹកប្រើប្រាស់

ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យមើលស្ថានភាពទឹកជាក់ស្តែងនៅទំនប់ទឹកដំណាក់អំពិល និងទំនប់ទឹកធារាសាស្ត្រដំណាក់ឈើក្រំ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ។ ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីវាយតម្លៃស្ថានភាពទឹក និងធ្វើអន្តរាគមន៍ចាត់ចែងការបិទ និងបើកទឹកតាមបណ្តាស្ថានីយ ព្រមទាំងទំនប់ស្ទាក់ទឹកនានា ស្ថិតក្នុងក្រុង និងស្រុកនៃខេត្តពោធិ៍សាត់។ វិធានការនេះ មិនត្រឹមតែជួយឱ្យការប្រើប្រាស់ទឹកមានប្រសិទ្ធភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាយុទ្ធសាស្ត្រត្រៀមបង្ការហានិភ័យនៃការខ្វះខាតទឹក សម្រាប់បម្រើឱ្យសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងការបង្កបង្កើនផលកសិកម្មក្នុងរដូវប្រាំងនាពេលខាងមុខនេះផងដែរ៕

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត