
ក្រុមការងារចុះជួយសង្កាត់ព្រៃញី ចែកអំណោយជូនពលរដ្ឋខ្វះខាត ចំនួន៣៥០គ្រួសារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នៅវត្តស្រះស្រង់
លោក ងួន ប៉ោសេង អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះមូលដ្ឋានសង្កាត់ព្រៃញី រួមជាមួយលោកអនុប្រធាន និងសមាជិក សមាជិកា ក្រុមការងារបានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត បិណ្ឌទី១២ និងជួបសំណេះសំណាល នាំយកអំណោយមនុស្សធម៌ មកចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងសង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ចំនួន៣៥០គ្រួសារ ដែលបានប្រារព្ធធ្វើនៅ វត្តស្រះស្រង់។











