
រដ្ឋបាលខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំសាមញ្ញលើកទី២៩ ដើម្បីពិនិត្យ និងអនុម័តលើរបាយការណ៍ការងារប្រចាំខែកញ្ញា
ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៩ ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និង លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់។ កិច្ចប្រជុំនេះបានពិនិត្យ និងអនុម័តលើកំណត់ហេតុចាស់ របាយការណ៍ប្រចាំខែកញ្ញា តារាងប្រាក់រង្វាន់លើកទឹកចិត្ត និងស្តាប់របាយការណ៍គណៈកម្មាធិការនានា ដើម្បីពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល និងការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។











